មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបទៀតហើយលាលែងចេញពីតំណែង
ពាក់ព័ន្ធនឹងរឿងរ៉ាវរុស្ស៊ីជ្រៀតជ្រែកកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ជួយឲ្យលោកត្រាំទទួលបានជ័យជំនៈនោះ ធ្វើឲ្យមន្ត្រីអាមេរិកជាច្រើន ត្រូវបង្ខំចិត្តលាលែងចេញពីតំណែង ។នៅពេលនេះរដ្ឋលេខាធិការក្រសួង យុត្តិធម៌អាមេរិកលាលែងពីតំណែង ក្រោយតាមដានការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោត។
កាលពីថ្ងៃទី២៩ខែមេសារដ្ឋលេខាធិការក្រសួងយុត្តិធម៌អាមេរិក លោក Rod Rosenstein បានប្រកាសថា លោកបានដាក់លិខិតសុំលាលែងចេញពីតំណែង ហើយលោកនឹងចាកចេញនៅថ្ងៃទី១១ខែឧសភា ។
នៅក្នុងលិខិតសំលាលែងចេញពីតំណែងផ្ញើទៅកាន់ប្រធានាធិបតីដូណាលត្រាំលោក Rod Rosenstein បានបញ្ជាក់ថានឹងបន្តរក្សាទំនុកចិត្ត គោរពទៅតាមច្បាប់ ជានិច្ចជាកាលដាក់អាមេរិកនៅមុខជានិច្ច។
លោក Rosenstein បានក្លាយជា បុគ្គលដែលមានអត្ថិពលទីពីរនៅក្នុងក្រសួងយុត្តិធម៌អាមេរិក ទទួលបន្ទុកតាមដាន ស្រាវជ្រាវករណីរុស្ស៊ីជ្រៀតជ្រែកកិច្ចការបោះឆ្នោតនៅអាមេរិក កាលពីឆ្នាំ២០១៦។
វិវាទជុំវិញការបោះឆ្នោតកាលពីឆ្នាំ២០១៦ បានធ្វើឲ្យមន្ត្រីអាមេរិក ជាច្រើនរូប បង្ខំចិត្តលាលែងចេញពីតំណែង ហើយមានមន្ត្រីជាច្រើនរូបទៀត ត្រូវប្រធានាធិបតី ដូណាលត្រាំដកតំណែង ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។