រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​ជួប​នាយក​អង្គការ​ ​DTRA​ ​ពី​ការ​ជួយ​លើ​វិស័យ​កសិកម្ម​

នៅ​ទី​ស្តី​ការក្រ​សួង​នា​រសៀល​ថ្ងៃអង្គារ​ ​ទី៣០​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​និង​នេសាទ​ ​បាន​អ​នុញ្ញា​ឲ្យ​លោក​បណ្ឌិត​ ​ROBERT​ ​POPE​ ​នាយក​អង្គការ​ ​Defense​ ​Threat​ ​Reduction​ ​Agency​ ​(​DTRA​)​ ​និង​សហការី​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ស្វែងយល់​ពី​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ ​និង​វិស័យ​កសិកម្ម​ ​ដោយឡែក​អនុ​វិស័យ​ផលិតកម្ម​សត្វ​ ​និង​សុខភាព​សត្វ​ ​ដែល​ ​DTRA​ ​កំពុង​ជួយ​លើ​អនុ​វិស័យ​នេះ​។​

​មាន​មតិ​ស្វាគមន៍​ឯកឧត្តម​រដ្ឋមន្រ្តី​ ​ក្នុងនាម​ឲ្យ​រាជ​រដ្ឋា​ ​ភិបាល​ ​និង​ក្នុងនាម​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនចំពោះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​ដែល​បាន​និង​កំពុង​ជួយ​គាំទ្រ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ​ពិសេស​បាន​ជួយឧបត្ថម្ភ​ទាំង​បច្ចេកទេស​ ​និង​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​នានា​ដែល​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​ ​ជាក់ស្តែង​អង្គការ​ ​DTRA​ ​កំពុង​សហការ​អនុវត្ត​គម្រោង​មួយចំនួន​ជាមួយ​អគ្គនាយក​ដ្ឋាន​ផលិតកម្ម​សត្វ​ ​និង​សុខភាព​សត្វ​ ​ដូចជា​ការ​ការពារ​សុខភាព​សត្វ​ ​និង​ជំងឺឆ្លង​សត្វ​។​ ​ទាក់ទង​នឹង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្​រ្វី​ក​ ​ឯកឧត្តម​រដ្ឋមន្រ្តី​បាន​ជម្រាប​ជូន​ភ្ញៀវ​ថា​ ​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ជំងឺ​នេះ​មក​លើ​ផលិតកម្ម​ជ្រូក​នៅ​កម្ពូ​ជា​ ​ក្រសួង​បាន​ផ្អា​ត​ការអនុញ្ញាត​ឲ្យ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ដែល​កំពុង​កើតជំងឺ​នេះ​។​ ​ព្រម​ជាមួយគ្នា​នេះ​ ​ក្រសួង​បាន​ជំរុញ​ ​និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ឬ​កសិករ​ងាក​មក​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​។​ ​លោក​សង្ឃឹមថា​ប្រទេស​ជា​ដៃគូ​ ​និង​ដៃគូ​អភិវឌ្ឍ​នានា​នឹង​បន្ត​រួមគ្នា​ទប់​ស្តា​ក់​បញ្ហា​ជំងឺ​នេះ​ឲ្យខាងតែ​បាន​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ ​ក៏ដូចជា​ពេល​អនាគត​។​ ​

លោក​បណ្ឌិត​ ​ROBERT​ ​POPE​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រសួង​ ​ក៏ដូចជា​អគ្គនាយក​ដ្ឋាន​លិ​ត​កម្ម​សត្វ​ ​និង​សុខភាព​សត្វ​សម្រេច​បាន​ក្នុងរយៈពេល​កន្លងមក​ ​ជាពិសេស​បាន​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ទាន់ពេល​វេលា​ ​និង​មានប្រសិទ្ធភាព​។​ ​ទន្ទឹម​នេះ​ ​លោក​បាន​ថ្លែងអំណរគុណ​ដល់​អគ្គនាយក​ដ្ឋាន​ផលិតកម្ម​សត្វ​ ​និង​សុខភាព​សត្វ​ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ក្រុមការងារ​នៃ​អង្គការ​ ​DTRA​។​ ​លោក​បា​នប​ន្លែម​ថា​ ​នៅ​មានការ​ងារ​ជាច្រើន​ដែល​ត្រូវ​អនុវត្ត​រួមគ្នា​ដើម្បី​ធ្វើឲ្យស​ម្រេច​បាន​នូវ​គោលបំណង​សំខាន់​គឺទី១​ ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ទី២​ ​ការងារ​ស្រាវជ្រាវ​ ​និង​ទី៣​ ​ការ​ធ្វើឲ្យ​ប្រសើរ​ ​និង​លើកកម្ពស់​សមត្ថភាព​មន្ទីរពិសោធន៍​ ​និង​ទី៤​ ​ការងារ​តាមដាន​ជំងឺឆ្លង​សត្វ​ក្នុង​តំបន់​ ​ដែល​កម្មវត្ថុ​ទាំងអស់​នេះ​គឺ​ស្ថិត​ក្នុង​ផែនការ​នៃ​គម្រោង​ដែល​ត្រូវ​ជួយ​មក​កម្ពុជា​សម្រាប់​រយៈពេល​ ​០៦ឆ្នាំ​ ​(​២០១៩​-​២០២៥​)​។​ ​

​ឯកឧត្តម​រដ្ឋមន្រ្តី​បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​ ​DTRA​ ​និង​សង្ឃឹម​និង​ជឿជាក់​ថា​អង្គការ​នេះ​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​អគ្គនាយក​ដ្ឋាន​ផលិតកម្ម​សត្វ​ ​និង​សុខភាព​សត្វ​ក្នុង​ទប់ស្កាត់​ជំងឺឆ្លង​សត្វ​គ្រប់​ប្រភេទ​ដើម្បី​ជួយ​លើកកម្ពស់​ផលិតកម្ម​សត្វ​ ​និង​សុខភាព​សត្វនៅ​កម្ពុជា​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close