តារា​សម្តែង​ ​វ៉ាន់​ ​វល័​ក្ខ​ ​ត្រូវ​គណនេយ្យ​ ​facebook​ ​មួយ​បរិហារ​ថា​ ​ជា​ស្រីលក់ខ្លួន​

​កញ្ញា​វ៉ាន់​ ​វល័​ក្ខ​ ​ជាតា​រា​សម្ដែង​ចូលចិត្ត​បង្ហាញ​ភាព​ស៊ី​វី​ល័យ​ ​និង​ភាព​សិច​ស៊ី​បង្ហាញ​សម្រស់​ដើមទ្រូង​ធ្វើឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​,​ ​ថ្មី​ៗ​នេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​និង​អ្នកគាំទ្រ​ ​ក្រោយ​ហ្វេ​សបុ៊​ក​ឈ្មោះ​ ​Da​ ​Lin​ ​បាន​ទម្លាយ​រូបភាព​សិច​ស៊ី​ជាច្រើន​សន្លឹក​របស់​តារា​សម្ដែង​កញ្ញា​វ៉ាន់​ ​វល័​ក្ខ​ ​និង​ភ្ជាប់​ឃ្លា​ថា​៖​ ​«​ក្រៅពី​ការងារ​ថតកុន​ ​ថត​សិច​ ​វា​នៅ​រកស៊ី​ផ្លូវភេទ​ទៀត​ ​ស្រី​គីមី​គ្រប់កន្លែង​ ​ឈ្មោះ​វា​ស្រី​អស់​ល័ក្ខណ៍​ ​សំផឹង​អស់សាច់​ ​ចង់​ដេក​ជាមួយ​វា​អាច​ខល​សួរ​តម្លៃ​វា​បាន​ ​ព្រោះ​វា​ចង់បាន​លុយ​ក្រៅ​ម៉ោង​ ​ទុក​ចាក់សាំង​ឡាន​និង​ប្រើ​របស់​ ​ប្រេ៊នៗ​…​!​»​។​

​បន្ទាប់ពី​ការ​ចោទ​បែប​នោះ​មក​ ​វ៉ាន់​ ​វល័​ក្ខ​ ​បាន​ទៅ​សមាគម​សិល្បករ​ខ្មែរ​ដើម្បី​បកស្រាយ​លុបលាង​ភាព​អាម៉ាស់​ពី​ការ​ចោទ​នោះ​ ​។​

​នាង​ ​វ៉ាន់​ ​វល័​ក្ខ​ ​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា​ ​«​នាងខ្ញុំ​ពិតជា​អាម៉ាស់​ខ្លាំង​ណាស់​ដែលគេ​ចោទ​ខ្ញុំ​បែបនេះ​។​ ​នាងខ្ញុំ​មិន​ចង់​វែងឆ្ងាយ​អី​ទេ​ ​សុំ​ត្រឹមតែ​ម្ចាស់​គណនី​មួយ​នេះ​ចេញមុខ​សុំទោស​ជា​សាធារណៈ​ ​បើ​ពុំ​ដូច្នោះ​ទេ​ ​នាងខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្តឹង​តាមរយៈ​សមាគម​សិល្បករ​ខ្មែរ​ ​ដើម្បី​រកខុសត្រូវ​ ​និង​យុត្តិធម៌​ ​ខណៈ​ប្រឡូក​សិល្បៈ​ជិត១០ឆ្នាំ​ហើយ​ ​នេះ​ជា​លើក​ទី១ដែល​មាន​មនុស្ស​អាក្រក់​ព្យាបាទ​នាងខ្ញុំ​»​។​

​យ៉ាងណាក៏ដោយ​ ​មកទល់​ពេលនេះ​ ​គេ​មិនទាន់​ឃើញ​ម្ចាស់​គណនេយ្យ​នោះ​ធ្វើការ​សុំទោស​ ​ហើយក៏​គេ​នៅ​មិនទាន់​ឃើញ​ខាង​សមាគម​សិល្បៈ​ករ​កម្ពុជា​មាន​ចំណាត់ការ​នៅឡើយ​នោះ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close