ឆេះ​បង្គោល​ភ្លើង​ ​ដោយ​ទាំង​ឡាន២គ្រឿង​ខ្ទេច​គ្មាន​សល់​ទាំង​ព្រឹក​នៅ​ខេត្ត​ព្រះសីហនុ​

​នៅ​វេលា​ម៉ោង​ប្រមាណ៦ព្រឹក​ថ្ងៃទី០១​ ​ខែឧសភា​ ​នេះ​ ​មាន​ករណី​ឆេះ​បង្គោល​ភ្លើង​អគ្គីស​នីមួយ​កន្លែង​មាន​ទីតាំងនៅ​ជិត​ព្រះរាជ​ដំណាក់​ ​ស្ថិត​ក្នុង​សង្កាត់​លេខ៣​ ​ក្រុង​ព្រះសីហនុ​ ​ដោយ​បណ្តាល​ឲ្យ​រាល​ឆេះ​រថយន្ត​ចំនួន២គ្រឿង​ដែល​ចត​នៅ​ក្បែរ​នោះ​ថែមទៀត​។​

​យ៉ាងណាក៏ដោយ​ ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ ​តែ​យ៉ាងណាក៏ដោយ​ ​អគ្គិភ័យ​នេះ​ ​ក្រៅតែ​ពី​ឆេះ​រថយន្ត​អស់​ពីរ​គ្រឿង​ហើយ​ ​វា​ក៏បាន​ឆេះ​ខ្សែ​កាប​អុីន​ធឺ​ណេត​ ​ហើយ​ឆេះ​រាល​រាលដាល​ដល់​ខ្សែ​បណ្តាញ​តង់ស្យុង​ទាប​ ​(​LV​)​ ​បណ្តាល​ឲ្យ​ដាច់​ចរន្ត​អគ្គីស​នី​ ​នៅ​ទីតាំង​មួយចំនួន​ ​នៅ​ភូមិ៣​ ​សង្កាត់​លេខ៣​ ​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​អង្គភាព​អគ្គីស​នី​ខេត្ត​ព្រះសីហនុ​ឲ្យដឹង​ថា​ ​ចរន្ត​អគ្គីស​នី​ ​ដែល​បាន​កាត់​ផ្តាច់​ខាងលើ​នេះ​ ​នឹង​បើកឲ្យ​ដំណើរការ​វិញ​ ​បន្ទាប់ពី​ក្រុម​អ្នកបច្ចេកទេស​បាន​ជួសជុល​រួចរាល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close