ចិន​បើកហាង​បំរើ​សេវា​ផ្លូវភេទ​ ​ហើយ​ដើរ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៀត​ ​ត្រូវ​សមត្ថកិច្ច​ចាប់បាន១២នាក់​

​ជនជាតិ​ចិន​ប្រុសស្រី​ចំនួន១២នាក់​ ​ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​អន្តោប្រវេសន៍​ធ្វើការ​ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃទី៣០​ ​ខែមេសា​ ​នៅ​ទីតាំង​ម៉ាស្សា​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ក្រោយពី​ពួកគេ​បាន​ដើរ​ធ្វើការ​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​បម្រើសេវា​ផ្លូវភេទ​ជា​សាធារណៈ​ ​និង​បើក​ហាងម៉ាស្សា។​

​ជនជាតិ​ចិន​ទាំង១២នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ ​មាន​ប្រុស២នាក់​ ​និង​នារី១០នាក់​ ​ហើយ​ក្នុងចំណោម​ពួកគេ​ទាំង១២នាក់​ ​មានតែ២នាក់​ប៉ុណ្ណោះ​ដែល​មាន​ឯកសារ​និង​លិខិតឆ្លងដែន​ត្រឹមត្រូវ​ ​។​ ​ចំណែក១០នាក់​ទទេ​គ្មាន​ឯកសារ​អ្វី​ទាំងអស់​។​

​ពេលនេះ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​សាកសួរ​កសាង​សំណុំរឿង​សម្រេច​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close