ជប៉ុន​ប្តេជ្ញា​ ​ការពារ​ ​ប្រជុំកោះ​ដែល​មាន​វិវាទ​ជាមួយ​ចិន​

​ជប៉ុន​បាន​បង្កើន​សម្ថ​ភាព​ការពារ​ ​ដែនសមុទ្រ​ ​ដែល​មាន​វិវាទ​ជាមួយ​ចិន​ ​ស្រប់​ទៅតាម​ ​ការ​ចង់បាន​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ​ស៊ីន​ហ្ស៊ូ​អាបេ​ ​បង្កើន​កម្លាំង​ការពារ​កាន់តែ​រឹងមាំ​និង​មាន​ប្រសិទ្ធិ​ភាព​បំផុត​។​

​រដ្ឋាភិបាល​ជប៉ុន​បាន​ដាក់​ប្រព័ន្ធ​មី​ស៊ី​លការ​ពារ​ ​ប្រឆាំង​នាវាចម្បាំង​និង​ការពារ​ដែនអាកាស​ ​ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​ពី​ប្រទេសជិតខាង​។​

​តាម​គម្រោង​ប្រព័ន្ធ​មី​ស៊ី​ល​ ​ការពារ​ខាងលើ​ ​របស់​ជប៉ុន​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​លើ​កោះ​ ​Miyakojima​ ​នៅ​ខែមីនា​ឆ្នាំ២០២០​ ​។​កាលពីដើម​ខែមេសា​កន្លងមក​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​លោក​ ​Takeshi​ ​Iwaya​ ​ហៅ​កោះ​ ​Miyakojima​ ​ជា​ ​ជួរមុខ​នៃ​ប្រព័ន្ធ​ការពារ​ជប៉ុន​។​

​ប្រព័ន្ធ​មី​ស៊ី​ល​ ​ការពារ​ខាងលើ​របស់​ជប៉ុន​ ​អាច​បាញ់​បាន​ចម្ងាយ១០០គីឡូម៉ែត្រ​។​

​ដោយឡែក​មី​ស៊ី​ល​ ​Type​ ​-​12​ ​បាញ់​បាន​ចម្ងាយ​ ​ដល់ទៅ៣០០គីឡូម៉ែត្រ​ ​អាច​ការពារ​ប្រជុំកោះSenkaku​ ​ដែល​កំពុងតែ​មាន​វិវាទ​ជាមួយ​ចិន​។​

​ពាក់ព័ន្ធ​នឹង​ប្រជុំកោះ​ដែល​មាន​វិវាទ​ខាងលើ​ ​យន្តហោះ​ទម្លាក់​គ្រាប់​ចិន​ ​បាន​ហោះហើរ​យាមល្បាត​ដល់ទៅ១០លើក​នៅ​តំបន់​សមុទ្រ​ ​Miyako​ ​កាលពី​ឆ្នាំ២០១៨​។​

​ក្រសួងការពារជាតិ​ជប៉ុន​បាន​ប្រកាស​ថា​ ​កំពុងតែ​ផលិត​មី​ស៊ី​ល​ដែល​អាច​បាញ់​បាន​ចម្ងាយ​ដល់ទៅ​ ​១ពាន់​កី​ឡូ​ម៉ែត្រ​ដើម្បី​ការពារ​ប្រជុំកោះ​នៅ​ឆ្ងាយ​ៗ​ពី​ដីគោក​។​

​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ​លោ​ក​ស៊ីន​ហ្ស៊ូ​អាបេ​ ​បាន​ប្រកាស​ថា​គោលនយោបាយ​ការពារ​ជាតិ​ ​របស់​ប្រទេស​នេះ​មិន​មានការ​ផ្លា​សប្តូ​នោះ​ឡើយ​ ​មិន​តែប៉ុណ្ណោះ​ ​បាន​បង្កើត​សកម្មភាព​យាមល្បាត​ការពារ​ ​កាន់តែ​ខ្លាំង​ជាមុន​ទៅទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close