អតីត​អ្នកបម្រើ​លើ​យន្តហោះ​ ​ក្លាយជា​អគ្គមហេសី​ស្តេច​ថៃ​

កាលពី​ថ្ងៃទី១ខែឧសភា​ ​ព្រះមហាក្សត្រ​ថៃ​ ​Vajiralongkornបាន​ប្រកាស​ថា​ ​នឹង​រៀបអភិសេក​មុន​ពេល​ឡើង​គ្រងរាជ្យ​ដើម្បីឲ្យ​មាន​មហេសី​ស្រាប់​ច្បាប់​ ​។​ ​នៅពេល​នេះ​ ​ព្រះអង្គ​និង​នាង​ ​Suthida​ ​បាន​ចុះ​ហត្ថ​លេខ​លើ​ ​លិ​លិខ​ ​រាជា​ពិសេក​ជា​ផ្លូវការ​។​នៅក្នុង​ពិធី​នោះ​មានការ​ចូលរួម​ពី​នាយក​រដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ចាន់​អូ​ចា​ ​ផង​ដែរ​ ​។​ ​

​ព្រះមហាក្សត្រ​ ​Vajiralongkorn​ ​បាន​ស្នង​រាជសម្បត្តិ​បន្ត​ពី​ព្រះបិតា​ ​ដែល​បាន​សោយទិវង្គត​ ​កាលពី​ឆ្នាំ២០១៦​ ​កន្លងទៅ​។​ ​ព្រះអង្គ​នឹង​ក្លាយជា​ស្តេច​រាមា​ ​(​Rama​)​ ​ទី១០​ ​(​X​)​ ​របស់​រាជាណាចក្រ​ថៃ​ ​។​ ​ស្តេច​រាមា​ទី១របស់​ប្រទេស​នេះ​ ​បាន​ឡើង​គ្រងរាជ​សម្បត្តិ​ ​នៅក្នុង​ឆ្នាំ១៧៨២​ ​។​

​សារព័ត៌មាន​ស៊ី​អិន​អិន​ ​បាន​ផ្សាយ​ ​កាលពី​ថ្ងៃទី២​ ​ខែឧសភា​ ​ឆ្នាំ២០១៩ថា​ ​ព្រះមហាក្សត្រ​ថៃ​ ​Maha​ ​Vajiralongkorn​ ​Bodindradebayavarangkun​ ​បាន​រៀបរាជាភិសេក​អគ្គមហេសី​ ​Suthida​ ​Vajiralongkorn​ ​Na​ ​Aydhaya​ ​មុន​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​ដែល​ស្តេច​អង្គ​នេះ​ ​ទ្រង់​ឡើង​គ្រងរាជ​សម្បត្តិ​ជា​ផ្លូវការ​។​ ​នេះ​ជា​ការ​រៀបរាជាភិសេក​លើក​ទី​បួន​របស់​ស្តេច​ថៃ​អង្គ​នេះ​ ​។​ ​

​សេចក្តី​ថ្លែងការណ៍​ ​ចេញពី​ព្រះបរមរាជវាំង​ថៃ​ ​កាលពី​ថ្ងៃទី១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បាន​បញ្ជាក់​ថា​ ​ព្រះមហាក្សត្រ​ថៃ​ ​ព្រះជន្ម៦៦ព្រះវស្សា​ ​បានសម្រេច​រៀបរាជាភិសេក​អគ្គមហេសី​ ​Suthida​ ​Vajiralongkorn​ ​Na​ ​Aydhaya​ ​និង​បានសម្រេច​តែងតាំង​មហេសី​របស់​ព្រះអង្គ​ ​ឲ្យ​ក្លាយជា​ព្រះ​មហាក្សត្រី​ ​Suthida​ ​។​ ​ព្រះ​មហាក្សត្រី​អង្គ​នេះ​ ​នឹង​មាន​ងារ​ ​និង​ឋានៈ​ជាស​មា​ជិ​ក​រាជវង្សានុវង្ស​ថៃ​ ​តរៀងទៅ​ ​។​

​ពិធី​ឡើង​គ្រងរាជ​សម្បត្តិ​ផ្លូវការ​របស់​ព្រះមហាក្សត្រ​ ​Maha​ ​Vajiralongkorn​ ​នឹង​ប្រព្រឹត្តទៅ​ ​ចាប់ពី​ថ្ងៃទី៤​ ​ខែឧសភា​ ​រហូតដល់​ថ្ងៃទី៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩ខាងមុខនេះ​។​

​សូម​បញ្ជាក់​ថា​ ​បើ​តាម​ប្រភព​ព័ត៌មាន​របស់​ស៊ី​អិន​អិន​ ​បាន​ផ្សាយ​ថា​ ​នេះ​ជា​ការ​រៀបរាជាភិសេក​ ​លើក​ទី​បួន​ ​របស់​ព្រះបាទ​ ​Maha​ ​Vajiralongkorn​ ​។​ ​ព្រះអង្គ​បាន​រៀបរាជាភិសេក​លើកទីមួយ​ជាមួយ​មហេសី​ ​Soamsawali​ ​Kitiyakara​ ​នៅក្នុង​ឆ្នាំ១៩៧៧​ ​ហើយ​ចូល​មកដល់​ឆ្នាំ១៩៩៤​ ​ទ្រង់​បាន​រៀបរាជាភិសេក​ជាមួយ​មហេសី​ ​Yuvadhida​ ​Polpraserth​។​ ​លុះ​មកដល់​ឆ្នាំ២០០១​ ​ព្រះអង្គ​បាន​រៀប​រាជា​ភិ​សេស​ជាមួយ​មហេសី​ ​Srirasmi​ ​Suwadee​ ​។​ ​ព្រះមហាក្សត្រ​ ​Maha​ ​Vajiralongkorn​ ​Bodindradebayavarangkun​ ​មាន​ព្រះរាជ​បុត្រី២ព្រះអង្គ​ ​និង​បុត្រា៥ព្រះអង្គ​ ​។​ ​ក្នុងចំណោម​បុត្រ​ទាំងនេះ​ ​មានតែ​មួយ​អង្គ​គត់​ ​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ថា​ ​រាជបុត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close