មន្ត្រីជាន់ខ្ពស់អាមេរិកជំរុញឲ្យប្រើប្រាស់កម្លាំងយោធានៅវេណេហ្ស៊ុយអេឡា
ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែតានតឹង ក្រោយរដ្ឋប្រហារមិនបានសម្រេច ហើយពេលនេះទីប្រឹក្សាសន្តិសុខជាតិអាមេរិក John Bolton ស្នើលោកត្រាំប្រើកម្លាំងយោធានៅវេណេហ្ស៊ុយអេឡា។
លោក John Bolton បានប្រជំរុញឲ្យប្រធានាធិបតីដូណាលត្រាំ ជ្រៀតជ្រែកដោយយោធានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។សារព័ត៌មាន The Washington Post បានដកស្រងសម្តីទីប្រឹក្សាសន្តិសុខជាតិអាមេរិកបញ្ជាក់ថា ប្រធានាធិបតីគួរតែប្រើប្រាស់កម្លាំងនៅវេណេហ្ស៊ុយអេឡា ។
ប៉ុន្តែប្រធានាធិបតីដូណាលត្រាំវិញ មិនចង់ប្រើកម្លាំងនោះឡើយដោយដាក់ទណ្ឌកម្មទៅលើយោធាវេណេហ្ស៊ុយអេឡាវិញ។ទីប្រឹក្សាសន្តិសុខជាតិអាមេរិក មិនចង់ឲ្យអូសបន្លាយពេលវេលានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាទៀតឡើយ អាចនឹងខកបំណង ជាថ្មី។
សារព័ត៌មាន អាមេរិកបានផ្សាយទៀតថា នៅក្នុងកិច្ចប្រជុំនៅសេតវិមានកាលពីសប្តាហ៍កន្លងមក បណ្តាជំនួយការ របស់លោកBolton បានស្នើឲ្យប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយ បញ្ចប់វិបត្តិនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។ អគ្គមេបញ្ជាការកងទ័ពជើងគោកអាមេរិក លោក Paul Selva ក៏បានស្នើឲ្យប្រើប្រាស់កម្លាំងយោធាផងដែរ។
ការប្រើប្រាស់កម្លាំងយោធារបស់អាមេរិក ទៅលើប្រទេសវេណេហ្ស៊ុយអេឡា អាចនឹងទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសនៅជុំវិញពិភពលោក ពិសេសគឺរុស្ស៊ីនិងចិន ។ទាំងនោះហើយបានជាអាមេរិកជំរុញឲ្យកម្លាំងក្នុងស្រុក នៅវេណេហ្ស៊ុយអេឡា និងប្រទេសជិតខាងកូឡំបីជួយដល់កម្លាំងក្រុមប្រឆាំង ក្នុងការផ្តួលរំលំ លោក ម៉ាឌូរ៉ូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។