ប៉ាគីស្ថាន​និង​ឥណ្ឌា​ផ្ទុះអាវុធ​ដាក់គ្នា​ជាថ្មី​នៅ​ព្រំដែន​កា​ស្មៀ​រ

ស្ថានភាព​នៅ​ព្រំដែន​ ​កា​ស្មៀ​រ​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​ ​ពេលនេះ​កាន់តែ​តានតឹង​ ​បន្ថែម​ទៀត​ ​ក្រោយពេល​ ​កម្លាំង​ទាហាន​ប្រទេស​ទាំងពីរ​ ​បាញ់ប្រហារ​គ្នា​ ​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ ​LoC​ ​ស្ថិត​ក្នុង​តំបន់​ ​Shahpur​ ​និង​ ​Kerni​ ​ក្នុង​តំបន់​កា​ស្មៀ​រ​។​

​ហេតុ​ការ​បាញ់ប្រហារ​ខាងលើ​កើតឡើង​នៅក្នុង​ស្រុក​ ​Srinagar​ ​មាន​ចម្ងាយ​ប្រមាណ១៨០គីឡូម៉ែត្រ​នៅ​ភាគ​និរតី​ ​មក​ទល​ពេលនេះ​មិនទាន់​មាន​របាយការណ៍​ស្តី​ពី​អ្នក​ស្លាប់​និង​រង​របួស​នៅឡើយ​ទេ​ ​។​

​នៅក្នុង​ព្រឹត្តិ​ការណ៍​ពាក់ព័ន្ធ​នោះ​ដែរ​ ​យន្តហោះ​ចម្បាំង​ ​Su​-​30MKI​ ​របស់​ឥណ្ឌា​ ​បាន​ហ្វឹកហាត់​ ​ត្រៀម​ ​ចេញដំណើរ​វាយប្រហារ​នៅ​អាកាស​យា​នដ្ឋា​ណ​យោធា​ ​ក្នុង​តំបន់​ ​Bengal​ ​,​Assam​ ​និង​ ​Mizoram​ ​។​នេះ​ជា​លើកទីមួយ​ដែល​កម្លាំង​ទាហាន​អា​កា​សណ្ឌា​មាន​សកម្មភាព​បែបនេះ​។​

​ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​កាន់តែ​ខ្លាំង​ឡើង​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ក្រោយពេល​ក្រុម​ភេរវកម្ម​ ​វាយប្រហារ​សម្លាប់​ទាហាន​ឥណ្ឌា​ ​៤០នាក់​នៅ​តំបន់​ព្រំ​ដែល​កាលពី​ថ្ងៃទី១៤ខែកុម្ភៈ​ឆ្នាំ២០១៩​។​ ​តាំងពី​ពេលនោះ​មក​ប្រទេស​ទាំងពីរ​តែងតែ​ប៉ះ​ទង្គិ​គ្នា​ ​ជា​ញឹកញាប់​នៅក្នុង​តំបន់​កា​ស្មៀ​រ​ ​។​ ​នេះ​ជា​ការ​ប្រឈមមុខ​ដាក់គ្នា​មិនធ្លាប់​មាន​ក្នុងរយៈពេល៥០ឆ្នាំ​កន្លងមក​។​

​ភាព​តានតឹង​កើនឡើង​នៅ​ថ្ងៃទី២៧ខែកុម្ភៈ​ ​ក្រោយ​យន្តហោះ​ចម្បាំង៨គ្រឿង​របស់​ឥណ្ឌា​បាន​បើក​ការវាយប្រហារ​ទៅលើ​ ​ទីតាំង​ក្រុម​ភេរវកម្ម​ ​ដែល​លាក់ខ្លួន​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន​ ​។​ ​ចំណែក​ប៉ាគីស្ថាន​វិញ​ក៏បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ ​២៥គ្រឿង​ ​ទៅ​គៀក​ព្រំដែន​ ​ដើម្បី​ត្រៀម​វាយប្រហារ​ ​។​ ​ទាហាន​ប៉ាគីស្ថាន​ក៏បាន​ ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ ​ឥណ្ឌា​មួយ​គ្រឿង​ ​ផង​ដែរ​ ​ចំណែក​អាកាសយានិក​បាន​លោតឆ័ត្រ​ចេញពី​យន្តហោះ​ដោយ​សុវត្ថិភាព​។​

​តំបន់​កា​ស្មៀ​រ​ ​មាន​ភាគច្រើន​ជនជាតិ​អិស្លាម​រស់នៅ​ ​ភាគច្រើន​ ​ហើយ​ការរស់នៅ​នោះ​មាន​រាប់​សិប​ឆ្នាំ​កន្លងមក​ ​ហើយ​។​តំបន់​ព្រំដែន​ ​មិន​ប្រាកដ​ ​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​មាន​ប្រវែង​ដល់ទៅ៧២០គីឡូម៉ែត្រ​ ​កាត់​ផ្តាច់​តំបន់​កា​ស្មៀ​រ​ជា​ពីរ​ ​ដោយ​ពាក់កណ្តាល​ ​គ្រប់គ្រង​ដោយ​ឥណ្ឌា​ ​និង​ ​ពាក់កណ្តាល​ទៀត​គ្រប់គ្រង​ដោយ​ប៉ាគីស្ថាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close