ប៉ូលី​សបាញ់​គំរាម៥គ្រាប់​នៅ​ច្បារអំពៅ​ ​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​

​នា​ល្ងាច​ថ្ងៃទី៣​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​ខ្មាន់​កាំភ្លើង​ដែល​បាញ់​គំរាម​ប្រធាន​ក្រុមហ៊ុន​ឯកជន​រួម​ជាមួយ​ប្រពន្ធ​នៅ​សង្កាត់​ច្បារអំពៅ​ ​ត្រូវ​បាន​បញ្ជូន​មក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​ ​បន្ទាប់ពី​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​បញ្ជា​ឲ្យ​ព្រះរាជអាជ្ញា​ត្រូវតែ​ចាត់ការ​តាមច្បាប់​ ​ទោះបី​មានការ​ដាក់​វិន័យ​កងកម្លាំង​ក៏ដោយ​។​

​ជន​ដៃដល់​ឌួង​ ​ណាគ្រី​ ​ត្រូវ​បាន​គេ​បញ្ជូន​មកកាន់​អយ្យការ​នៅ​វេលា​ម៉ោង១៧ល្ងាច​ជិត​យប់​ ​ដោយមាន​ការ​ហែរ​ហម​ការពារ​ពីសំណាក់​នគរ​បា​លព្រ​ហ្ម​ទ័​ណ្ឌ​ក្រសួងមហាផ្ទៃ​ ​។​

​លោក​វរសេនីយ៍ទោ​ ​ឌួង​ ​ណាគ្រី​ ​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​ ​មហាផ្ទៃ​ ​ត្រូវ​បាន​ថ្នាក់លើ​សម្រេច​បញ្ជូន​ខ្លួន​ទៅកាន់​នាយកដ្ឋាន​តម្រួត​ ​បទបញ្ជា​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជា​តិ​ដេីម្បី​ ​ពិន័យ​ ​កងកម្លាំង​ ​ពាក់ព័ន្ធ​ការ​បាញ់កាំភ្លើង៥គ្រាប់​គំរាមកំហែង​អ្នកដទៃ​។​

​ករណី​បាញ់​នោះ​បណ្តាល​ឱ្យ​បែក​កញ្ចក់​រថយន្ត​រ៉ង់​រ៉ូវែ​មួយ​គ្រឿង​ ​កាលពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ​២​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ខណ្ឌ​ច្បារអំពៅ​។​

​ប្រភព​ព័ត៌មាន​បន្ត​ថា​ការសម្រេច​បែបនេះ​បន្ទាប់ពី​ ​ជនរងគ្រោះ​យល់ព្រម​សម្របសម្រួល​ជាមួយ​ ​ជន​ដៃដល់​ ​ដោយ​ទទួល​សំណង​ជា​លុយ​ចំនួន​ ​៥ពាន់​ដុល្លារ​ ​អាមេរិក​ ​។​

​ជន​ដៃដល់​ដែល​បាញ់៥គ្រាប់​បណ្ដាល​អោយ​បែក​កញ្ចក់​ ​ឡាន​ក្នុង​បទល្មើស​ជាក់ស្ដែង​ប៉ុនប៉ង​ឃាតកម្ម​ ​គឺ​លោក​ ​វរសេនីយ៍ទោ​ ​ឌួង​ ​ណាគ្រី​ ​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ​។​ ​

​ចំណែក​ភាគី​ម្ខាងទៀត​ឈ្មោះ​ ​ភូ​ ​រិស្ស​ស្តូ​រ៉ា់​ ​ជា​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​ ​CPS​ ​។​

​នៅ​យប់​កេី​តហេ​តុ​គឺ​ជន​បង្ក​ ​មាន​លក្ខណៈ​ស្រវឹងជោក​ជាំ​ ​បើករថយន្ត​តាម​រករឿង​គេ​ ​ទេីប​ឈាន​ដល់​ការ​បាញ់​បំបែក​ ​កញ្ចក់ឡាន​តែម្ដង​ ​។​ ​

​ក្រោយ​កើតហេតុ​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ការិយាល័យ​នគរ​បា​លព្រ​ហ្ម​ទ័​ណ្ឌ​កំរិត​ធ្ងន់​ ​។​ ​ចំណែក​ភាគី​ដែល​បែក​កញ្ចក់​រថយន្ត​បាន​ដាក់ពាក្យ​បណ្ដឹង​និង​ទាមទារ​សំណង៣៥​ ​០០០ដុល្លារ​ ​តែ​ដោយ​មា​នការច​ចារ​គ្នា​ក្រៅ​ប្រព័ន្ធ​ភាគី​ទាំង២មក​ត្រូវរ៉ូវ​គ្នា​ត្រឹម​ ​៥​ ​០០០ដុល្លារ​ ​ហើយ​ថ្នាក់លើ​សម្តេច​បញ្ជូន​ជន​ដៃដល់​ទៅ​អង្គភាព​តម្រួត​បទបញ្ជា​ដើម្បី​អនុវត្ត​វិន័យ​កង​កំលាំង​ដោយ​មិន​បញ្ជូន​មក​តុលាការ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close