លោក​សាយ​ ​មករា​មេគយ​ចល័ត​សាខា​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ដាក់​ទីតាំងនៅ​ចំណុច​សាលា​ក្រហម​ក្នុង​ស្រុក​អូរជ្រៅ​កំពុងតែ​សប្បាយ​ប្រមូល​លុយ​ពី​ការ​ដឹកទំនិញ​ឆ្លងកាត់​ដាក់​ហោប៉ៅ​ ​?​

ក្រុម​អាជីវករ​ ​ក៏ដូចជា​ក្រុម​ឈ្មួញ​តូច​ធំ​ដែល​រក​សុី​ដឹកទំនិញ​គ្រប់​ប្រភេទ​ចេញពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ​បាន​ប្រាប់ឲ្យដឹង​ជាបន្តបន្ទាប់​ថា​ ​រាល់ថ្ងៃ​នេះ​ពួកគាត់​បាន​ដឹកទំនិញ​ ​តាម​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ ​រថយន្ត​នី​សាន់​ ​ម៉ូតូ​សណ្តោង​ ​និង​រថ​យន្ត​ធំៗ​មួយចំនួន​ទៀត​ ​គឺ​ត្រូវ​បាន​លោក​ ​សាយ​ ​មករា​ ​មេគយ​ចល័ត​សាខា​ខេត្ត​បន្ទាយមានជ័យ​ ​ដែល​បាន​ដាក់​ទីតាំងនៅ​ចំនុច​សាលា​ក្រហម​ ​ស្ថិតនៅ​ក្នុង​ភូមិថ្មី​ ​ឃុំ​សំរោង​ ​ស្រុក​អូរជ្រៅ​ ​បាន​តម្រូវ​អោយ​ពួកគាត់​បង់លុយ​ក្រៅផ្លូវការ​ដោយ​ពុំ​មាន​ចេញ​នៅ​វិ​ក័យ​ប័ត្រ​នោះ​ទេ​ ​។​ ​

​ប្រភព​បន្ត​ថា​ ​ការ​បង់លុយ​អោយ​ទៅ​គយ​ចល័ត​របស់​សាខា​ខេត្ត​បន្ទាយមានជ័យ​នៅ​ចំនុច​សាលា​ក្រហម​នេះ​ ​គឺ​ក្នុង០១គ្រឿង​ ​ចាប់ពី៣០០០០​ ​(​បី​មុឺ​នរៀល​)​ ​៨០០០០​ ​(​ប្រាំ​បី​មុឺន​)​ ​១០០០០០​ ​(​ដប់​មុឺ​នរៀល​)​ ​និង​រហូត​ទៅដល់២៥០០០០​(​ ​ម្ភៃ​ប្រាំ​មុឺ​នរៀល​)​ ​ក៏មានដែរ​ ​។​ប្រភព​បន្ថែម​ថា​ ​បើសិន​ពួកគាត់​មិន​ចូល​ទៅ​បង់លុយ​ទេ​នោះ​ ​គឺ​ប្រាកដជា​មាន​រថយន្ត​ប្រដេញ​ជិះ​តាម​ចាប់​ប្រផាត់​ប្រភីង​ជាមិនខាន​ ​ហើយ​កុំ​សង្ឃឹមថា​ ​អាច​រួចខ្លួន​ឡើយ​ ​បើ​មិន​បង់លុយ​អោយ​មន្រ្តី​គយ​ទាំងនោះ​។​

​ក្រុម​ឈ្មួញ​លើកឡើង​ថា​ ​ពួកគាត់​រាល់ថ្ងៃ​នេះ​គឺ​ពិបាក​រក​សុី​ខ្លាំង​ណាស់​ដោយសារតែ​ត្រូវ​បង់លុយ​អោយ​ទៅ​គយ​តាម​ដងផ្លូវ​ច្រើន​កន្លែង​ពេក​ ​កន្លែង​ខ្លះ៣០០០០​ ​(​បី​មុឺ​នរៀល​)​ ​ទៅ១០០០០០​ ​(​ដប់​មុឺ​នរៀល​)​ ​ធ្វើអោយ​ពួកគាត់​ចំ​និ​ញបាន​តិច​តូច​ស្ទើរតែ​ដាក់​ខ្យល់​ទៅ​ហើយ​។​ ​

​សូម​បញ្ជាក់​ថា​ ​ពាក់ព័ន្ធ​ទៅ​និង​ភាព​មិន​ប្រក្រតី​របស់​លោក​ ​មករា​ ​មេគយ​ចល័ត​របស់​សាខា​ខេត្ត​បន្ទាយមានជ័យ​នៅ​ចំនុច​សាលា​ក្រហម​ ​ក្នុង​ស្រុក​អូរជ្រៅ​ ​ខេត្ត​បន្ទាយមានជ័យ​ ​គឺ​កន្លងទៅ​មាន​គេហទំព័រ​ក្នុង​ស្រុក​មួយចំនួន​តែងតែ​ចុះផ្សាយ​ផង​ដែរ​ដើម្បីអោយ​ថ្នាក់លើ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​រាល់​សកម្មភាព​ពុករលួយ​ជា​លក្ខណ:ប្រព័ន្ធ​របស់​លោក​ ​មករា​ ​និង​បក្សពួក​របស់​ខ្លួន​។​

​មហាជន​ជាច្រើន​សូម​អំពាវ​ឯកឧត្តម​បណ្ឌិត​ ​គុណ​ ​ញឹម​ ​អគ្គនាយក​ ​នៃ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​និង​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុ​ន្នី​រ័ត្ន​ ​ទេស​រដ្ឋ​មន្ដ្​រី​ ​រដ្ឋ​មន្ដ្​រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ព្រមទាំង​ឯកឧត្តម​ ​ឱម​ ​យិន​ទៀង​ ​ប្រធាន​ប្រឆាំង​អំពើពុករលួយ​ ​គួរតែ​បើក​ការស៊ើបអង្កេត​អោយ​បាន​សុី​ជម្រៅ​ចំ​សកម្មភាព​ពុករលួយ​លក្ខណ:ប្រព័ន្ធ​របស់​លោក​ ​សាយ​មករា​ ​មេគយ​ចល័ត​សាខា​ខេត្ត​បន្ទាយមានជ័យ​នេះ​ជាបន្ទាន់​ផង​ចុះ​ ​ព្រោះ​មេគយ​រូប​នេះ​កំពុង​ល្បីល្បាញ​ខាង​ជំរិត​ទា​លុយ​និង​បេី​ក​ឡាន​ចាប់​យក​លុយ​ស្រស់ៗ​ពី​ក្រុម​អាជីវករ​ណា​ដែល​ហាន​លោត​ឆត្រ​ពាក់ព័ន្ធ​និង​ការចោទប្រកាន់​ខាង​លេី​កាសែត​និង​គេហ​ទំ​ពរ​ខ្មែរ7មករា​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡេីយ​ដោយ​ពុំ​មាន​លេខ​ទូ​រស​ព្ឌ​ទំនាក់ទំនង​បាន​ឡេី​យកា​លពី​ព្រឹក​ថ្ងៃទី​ ​05ខែ05ឆ្នាំ2019​។​

​គួរ​រំលឹក​ផង​ដែល​ថា​កាលពី​ថ្មី​ប៉ុន្មាន​ថ្ងៃនេះ​លោ​ក​ឈួន​សោភា​មេគយ​ចល​ត​តំបន់៥ត្រូវ​បាន​លោក​បណ្ឌិត​គុណ​ ​ញឺម​អ​គ្គ​នាយ​ដ្ធាន​គយ​និ​ងរ​ដ្ធា​ករ​កម្ពុជា​បាន​ហៅ​មក​ដោះ​ក្អែល​និង​ច្រាស់​ដែក​លោក​មេគយ​ចល​ត​តំបន់5ឈ្មោះ​ឈួន​សោ​ភា​ហេីយ​នៅ​ឡេីយ​បុគ្គល​ល្បី​ខាង​គា​បសុី​លុយ​ពី​អាជីវករ​ឈ្មោះ​សាយ​មករា​ប៉ុណ្ណោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close