រណ្ដៅដីដ៏ធំនិងជ្រៅ១កន្លែងជីកដល់ក្បាលប្រែតនៅស្រុកអង្គស្នួល កំពុងបង្កហានីភ័យជាខ្លាំង?
ខេត្តកណ្តាល ៖ ពលរដ្ឋជាច្រើនគ្រួសារនៅភូមិ កណ្តាលកន្លែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល បានសម្ដែងការមិនពេញចិត្ត និងប្រតិកម្ម ជាខ្លាំងមកលើឈ្មួញដឹកដីខ្នាតធំ ចំនួន១របស់លោកតាក់ជីឡៅថៅកែជីកដីដែលកំពុងធ្វើអាជីវកម្ម ជីករណ្ដៅដីធំ និងមានជម្រៅប្រមាណចាប់ពី២០ទៅ ៣០ម៉ែត្រ នៅចំណុចក្រោយភូមិ ជាប់ផ្ទះរបស់ពួកគាត់។
ជាហេតុនាំឲ្យពួកគាត់ដែលមានដីជុំវិញ ជាពិសេស គឺម្ចាស់ផ្ទះដែលនៅជាប់រណ្ដៅ កំពុងព្រួយបារម្ភជាខ្លាំង។ ដោយខ្លាចកូនចៅ គោក្របី សត្វពាហនៈមាន់ទា ជ្រូក ដើរធ្លាក់ចូលរណ្ដៅ ប្រាកដជាស្លាប់មិនខានឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនគ្រឿងចក្រខាងលើបានធ្វើការដឹកជញ្ជូនគ្មានឈប់ឈរ ។ ស្រោចទឹកមិនទៀងទាត់ បណ្ដាលឲ្យដីហុយទ្រលោម ប៉ះពាល់ដល់ការរស់នៅនិង សុខភាពពួកគាត់ជាខ្លាំង។ អនាគតទៅអ្នកភូមិ ប្រឈមនិងកើតជំងឺរបេងគ្រប់គ្នាមិនខានឡើយ?
ពលរដ្ឋ នៅភូមិ កណ្តាលកន្លែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល បានអះអាងប្រាប់ខ្មែរ៧មករាអោយដឹងថា ថៅកែគ្រឿងចក្រជីកនិងដឹកអាចម័ដីមានឈ្មោះតាក់ ជីឡៅ ដែលបានជីក រណ្ដៅដីទំហំរាប់រយហិកតា បួនជ្រុង នៅកៀកនិងផ្ទះពួកគាត់តែម្ដងធ្វេីអោយរំខានដល់ពួកគាត់រស់នៅយ៉ាងខ្លាំងព្រោះតែមេឈ្មួញដ៏មានអំណាចរូបនេះចេះសែនសំណែនដល់អាជ្ញាធរស្រុកនិងមន្ទីររ៉ែនិងថាមពលខេត្តកណ្តាលស្ងាត់បាត់មាត់ឈឺងនិយាយមិនចេញចង់ថៅកែជីកអាចម័ដីដល់ក្បាលប្រែតយ៉ាងណាក៏ការដ្ធានរបស់លោកតាក់ជីឡៅនៅតែដំណើរការជីកនិងដឹកជញ្ជូនបានដោយស៊េរីនិងមិនមានការរំខានឡើយដោយសារម្ចាស់ការដ្ធានជីកអាចម៏ដីនិងដឹកជញ្ជូនជាមនុស្សតែមួយជាមួយលោករ៉ា ដេត អភិបាលស្រុកអង្គស្នួល។
ពលរដ្ឋបន្តថា! ក្រុមហ៊ុនខាងលើនេះបានជីករណ្ដៅដី មហាសែនធំនិងជ្រៅចាប់ពី២០ទៅ៣០ម៉ែត្រ ធ្វើឲ្យពួកគាត់ព្រួយ បារម្ហពីសុវត្តិភាពកូនចៅនិងសត្វពាហនះធ្លាក់ស្លាប់ដោយសាររណ្តៅដីខ្លាចកើតមានគ្រោះថ្នាក់ ដល់អាយុជីវិតជាយថាហេតុ។
ក្នុងនោះ ខាងក្រុមហ៊ុនបានធ្វើការដឹកជញ្ជូនអាចម៍ដី ឲ្យអតិថិជនខ្លួន ដោយពុំបានគ្របតង់ត្រឹមត្រូវឡើយ ធ្វើឲ្យអាចម៍ដីជ្រុះរប៉ាត់រប៉ាយ ពេញផ្លូវកៅស៊ូ និងហ៊ុយឡើងទ្រលោមមើលផ្លូវសុឹងមិនឃើញជាពិសេសផ្លូវលំក៏ចាប់ផ្តើមខូចជាអន្លើៗដោយសាររថយន្តដឹកដីរបស់លោកតាក់ ជីឡៅនេះតែម្តង។
ពាក់ពន្ធ័និងការលើកឡើងរបស់ប្រជាពលរដ្ធខាងលើនេះកាលពីព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៩ខ្មែរ៧មករាសុំការបំភ្លឺពីលោកតាក់ ជីឡៅ ម្ចាស់ការដ្ធានជីកនិងដឹកអាចម៏ដីបានប្រាប់អោយដឹងតាមទូរសព្ឌ័ថាកន្លែងលោកមានច្បាប់ពីក្រសួងរ៉ែនិងថាមពលត្រឹមត្រូវ។
ទន្ទឹមនិងនោះ ខាងថៅកែគ្រឿងចក្រ មិនបានស្រោចទឹក ឲ្យទៀងទាត់ទេ ជាហេតុនាំឲ្យដីហុយទ្រលោម តាមកង់ឡាន ប៉ះពាល់សុខភាពអ្នកភូមិជាខ្លាំង ម្យ៉ាងវិញទៀត ពលរដ្ឋមិនហ៊ាន ឲ្យកូនចៅឬក្មេងដើរចេញពីផ្ទះទេ ព្រោះខ្លាចរថយន្តដឹកដីបុកស្លាប់ ពោលគឺកសិករ ដែលមកពីធ្វើការងារនើយហត់ចង់សំរាកក៏មិនបានព្រោះថ្លង់ សម្លេងរថយន្តដឹកដីឡើងទ្រហឹងអឺងកង ស្ទើបែកក្រដាស់ត្រចៀក។
ឆ្លើយតបនិងការលើកឡើងខាងលើលោក រ៉ា ដេត អភិបាលស្រុកអង្គស្នួល បានឆ្លើយប្រាប់អោយដឹងថាខ្ញុំកំពុងជាប់ប្រជុំគណះអភិបាលខេត្ត។គួររំលឹកផងដែលថាកន្លងមកអាជ្ញាធរស្រុកធ្លាប់អះអាងថាកន្លែងរណ្តៅដី ខាងគ្រឿងចក្រ ជីកដីទាំងនោះគេមានច្បាប់អាជ្ញាប័ណ្ណហើយ។
គួរបញ្ជាក់ថាចាប់តាំងពីលោក តាក់ ជីឡៅ ចាប់ផ្តើមជីកអាចម៏ដីនិងដឹកពេលណាពួកគាត់ពិបាកធ្វើដំណើរណាស់ព្រោះតែការជីកយកអាចម៏ដីជ្រៅនិងដល់ក្បាលប្រែតពួកគាត់សំណូមពរលោកម៉ៅ ភិរុណ អភិបាលនៃគណះអភិបាលខេត្តកណ្តាលមេត្តាជួយមកចុះមើលនិងពិនិត្យរណ្តៅដីលោក តាក់ ជីឡៅ ផងបើសង្ឃឺមលើលោករ៉ា ដេតចៅហ្វាយស្រុកអង្គស្នួលនិងមន្ទីររ៉ែនិងថាមពលខេត្តជាមនុស្សតែមួយជាមួយនិងម្ចាស់ការដ្ធានជីកអាចម៏ដីនិងដឹកជញ្ជូនដីសុទ្ធគ្នាគាត់ទាំងអស់៕
ដោយ៖ ខ្មែរ៧មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។