ឈ្មួញកំពុងតែបំផុសបំផុលពុះដីរដ្ឋលក់យ៉ាងអានាធិបតេយ្យស្ថិតនៅតំបន់អុក តាតេងខាងត្បូងអតីតអាងទឹកង៉ិនវុធក្នុងភូមិសាស្ត្រស្រុកបារាយណ៍ ខេត្តកំពង់ធំ ?
ខេត្តកំពង់ធំ៖ តាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋឃុំទ្រៀលស្រុកបារាយណ៍ខេត្តកំពង់ធំបានឲ្យដឹងថាមានពលរដ្ឋប្រមាណ១០ទៅ១៥នាក់មកពីខេត្តកណ្តាលនិងខេត្តមួយចំនួនទៀតបានមកទិញដីពីឈ្មោះ អ៊ុក វ៉ុនជាមន្ត្រីនគរបាលនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដែលដីនោះស្ថិតនៅតំបន់អុក តាតេងខាងត្បូងអតីតអាងទឹកង៉ិនវុធក្នុងភួមិសាស្ត្រឃុំបារាយណ៍ស្រុកបារាយណ៍ខេត្តកំពង់ធំដែលជាដីតំបន់អភិរក្សគ្រប់គ្រងដោយក្រសួងបរិស្ថាន។
តាមប្រភពដដែលបានបន្តថា ឈ្មោះ អ៊ុក វ៉ុន បានលក់ឲ្យប្រជាពលរដ្ឋក្នុង១ហិកតាតម្លៃ២០០០ដុល្លារហើយសន្យាថានឹងរត់ការច្បាប់ឲ្យដីទាំងអត់ច្បាប់រហូតបានច្បាប់មានច្បាប់ចាប់ពី២០០-៣០០ហិកតា។
ពាក់ព័ន្ធការចោទប្រកាន់ពីប្រជាពលរដ្ឋខាងលើនេះខ្មែរ៧មករាយើងមិនអាចទាក់ទងពីឈ្មោះ អ៊ុក វ៉ុន ជាមន្ត្រីនគរបាលនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍បានទេនៅថៃ្ងទី០៦ខែ០៥ឆ្នាំ២០១៩។ ចំណែកលោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយកាលពីព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៩ដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល។
ទោះបីជាយ៉ាងក៍ដោយលោក ធូ សេង មេឃុំបារាយណ៍បានអះអាងប្រាប់សារពត៌មានយើងថារឿងយកដីរដ្ឋលក់ខាងលើហ្នឹង!កើតមានយូរហើយមិនដូចការលើកឡើងរបស់ឡើយ ។
ដោយឡែកលោក តុប កក្កដា ខ្មែរ៧មករាសុំការបំភ្លឺតាមប្រពន្ធ័តេឡេក្រាមលោកមិនតបឡើយ។
ប្រជាពលរដ្ឋឃុំទ្រៀលស្រុកបារាយណ៍បានលើកឡើងថា ការយកដីរដ្ឋលក់ស្ថិតនៅតំបន់អុកតាតេងខាងត្បូងអតីតអាងទឹកង៉ិនវុធក្នុងភួមិកណ្តាលក្នុងភូមិសាស្ត្រឃុំបារាយណ៍ស្រុកបារាយណ៍ខេត្តកំពង់ធំដែលជាដីតំបន់អភិរក្សគ្រប់គ្រងដោយក្រសួងបរិស្ថានបើមិនមានការឃុបឃិតពុករលួយជាប្រព័ន្ធក៏មិនអាចប្រព្រឹត្តទៅដោយរលូនបានដែរ ?
ប្រជាពលរដ្ឋសុំណូមពរដល់លោក សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ និងឯកឧត្តម សាយ សំអាល់ រដ្ធមន្ត្រីក្រសួងបរិស្តាននិងឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏ដូចជាក្រសួងពាក់ពន្ធ័ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកកញ្ចប់ធ្វើការស្រាវជ្រាវសេីុបអង្កេតអោយសុីជម្រៅទៅលើអ្នកពាក់ពន្ធ័និងនៅពីក្រោយខ្នងក្នុងការឃុបឃិតគ្នាយកតំបន់អភិរក្សគ្រប់គ្រងដោយក្រសួងបរិស្តានមកគ្រប់គ្រងវិញបើមិនដូច្នោះទេនិងក្លាយជាកម្មសិទ្ធបុគ្គលមួយក្តាប់តូចមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។