គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចនៅម៉ិចស៊ីកូ ស្លាប់និងរបួស១២នាក់
យន្តហោះដឹកអ្នកដំណើរធុនតូចមួយគ្រឿងបានជួបគ្រោះថ្នាក់នៅក្នុងប្រទេសម៉ិចស៊ីកូ បណ្តាលឲ្យមានអ្នកស្លាប់និងរបួស១២នាក់ ។
ហេតុការគ្រោះថ្នាក់កើតឡើងកាលពីថ្ងៃទី៦ខែឧសភា បណ្តាលឲ្យមានអ្នកស្លាប់១១នាក់និង២នាក់រងរបួសធ្ងន់។ មន្ត្រីរដ្ឋាភិបាលក្នុងរដ្ឋ Coahuila ភាគខាងជើងម៉ិចស៊ីកូ បានប្រកាសឲ្យដឹងថា យន្តហោះធុនតូច មួយគ្រឿងហោះហើរ ពីទីក្រុង Las Vegas អាមេរិក ទៅកាន់ ទីក្រុង Monterrey ស្ថិតនៅក្នុងរដ្ឋ Nuevo Leon ប្រទេសម៉ិចស៊ីកូ ។
លោក Miguel Riquelme អភិបាលរដ្ឋ Coahuila បានបញ្ជាក់ថា យន្តហោះឯកជន របស់ក្រុមហ៊ុន Bombardier Challenger601 បានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ McCarran de Las Vegas នៅវេលាម៉ោង២២ យប់ថ្ងៃទី៦ខែឧសភា។ យន្តហោះខាងលើបានបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា ពេលហោះហើរឆ្លងកាត់ តំបន់ Sierra Mojada រដ្ឋ Coahuila ។
ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ ១១នាក់ និងក្រុមអាកាសយានិក៣នាក់។ ក្រុមជួយសង្គ្រោះ និងសន្តិសុខ បានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសង្គ្រោះនិងបើកការស្រាវជ្រាវពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។