សម្តេច​តេជោ​ចូលរួម​ស្រាយ​បួស​រ៉​ម៉ា​ឌន​ ​ជាមួយ​បងប្អូន​សាសនិក​ឥស្លាម​

​សម្ដេច​តេជោ​នា​យក​រដ្ធ​ម​ន្រ្តី​ ​ហ៊ុន​ ​សែន​ ​នៅ​ល្ងាច​ថ្ងៃទី​ ​៧​ ​ឧសភា​នេះ​ ​ខ្ញុំ​នឹង​ចូលរួម​ទទួលទាន​អាហារ​ពេលល្ងាច​នៅក្នុង​ថ្ងៃ​ស្រាយ​បួស​រ៉​ម៉ា​ឌន​ ​ជាមួយ​បងប្អូន​សាសនិក​ខ្មែរ​-​ឥស្លាម​ ​នៅ​កោះ​ពេជ្រ​។​

សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នា​យក​រដ្ឋមន្រ្តី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា​ ​«​ខ្ញុំ​ពិតជា​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ ​ដែល​បានឃើញ​សហ​គម​ខ្មែរ​-​ឥស្លាម​ទូទាំង​ប្រទេស​កាន់តែ​រីកចម្រើន​ជា​មួយ​នឹង​សិទ្ឋិ​សេរីភាព​ពេញលេញ​ទាំង​ក្នុង​វិស័យ​រដ្ឋ​ ​វិស័យ​ឯកជន​ ​និង​ក្នុង​មុខរបរ​តូច​ធំ​នៅក្នុង​ប្រទេស​ ​ដោយ​គ្មាន​ការរើសអើង​»​។​ ​

​សម្ដេច​តេជោ​នា​យក​រដ្ធ​មន្រ្តី ​ក៏បាន​អរគុណ​បងប្អូន​សហ​គម​ខ្មែរឥស្លាម​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ​ចំពោះ​ទំនុកចិត្ត​ ​និង​ការ​គាំទ្រ​មក​លើ​ការដឹកនាំ​របស់​សម្តេច​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close