ទេសចរ​អូស្រ្តាលី​ ​និង​អាហ្រ្វិក​ខាងត្បូង​ ​ចាប់អារម្មណ៍​សត្វ​ឈ្មុសប្រែង​

យោង​តាម​អង្គការ​ ​WCS​ ​បាន​ឲ្យដឹង​ថា​ ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​អូស្ត្រាលី​និង​អាហ្វ្រិក​ខាងត្បូង​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​សត្វ​សំពោច​ភ្នំ​ ​ឬ​ឈ្មុសប្រែង​ ​ដែល​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​ ​ក្នុង​កំឡុង​ពេល​ពួកគាត់​បាន​ទៅ​ទស្សនា​ជំរុំ​ចា​ហ៊ូ​ហ្គីបឹន​ ​(​Jahoo​ ​Gibbon​)​ ​ស្ថិតនៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​ ​ខេត្តមណ្ឌលគីរី​ ​កាលពី​ខែ​ ​មេសា​ ​កន្លងទៅ​។​

​តាម​ការ​បញ្ជាក់​របស់​ ​WCS​ ​ប្រភេទ​សត្វ​សំពោច​ភ្នំ​នេះ​ ​ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ ​IUCN​ ​ជា​ប្រភេទ​សត្វ​ដែល​កំពុង​ទទួលរង​ការ​គំរាមកំហែង​។​ ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​មានឱកាស​បានឃើញ​វា​។​

​សូម​បញ្ជាក់​ថា​ ​សត្វ​សំពោច​ភ្នំ​ស៊ី​គ្រាប់​ផ្លែឈើ​ជា​អាហារ​ ​ជាពិសេស​ ​ផ្លែ​ល្វា​។​ ​សត្វ​នេះ​ ​ទាំង​ញី​ទាំង​ឈ្មោល​ ​មាន​ក្រពេញ​ផលិត​ក្លិន​ម៉្យាង​ដែល​ធ្វើឲ្យ​ខ្លួន​វា​ធំ​ក្លិន​ដូច​ពោត​លីង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close