ព្រឹត្តិ​ការណ៍​កីឡា​យានយន្ត​ថ្មី​មួយទៀត​នឹង​ជួយ​បំផុសស្មារតី​ក្នុង​ការ​ការពារ​បរិស្ថាន​ ​និង​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​នានា​

​ក្រសួងបរិស្ថាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ ​ក្រុមហ៊ុន​ ​KARA​ ​និង​ក្រុមហ៊ុន​ ​TOTAL​ ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​ប្រណាំង​យានយន្ត​ឆ្លងកាត់​ ​ឧបស័គ្គ​ថ្មី​មួយទៀត​ ​ដោយ​ ​ឆ្លងកាត់​ដែនជម្រកសត្វព្រៃ​ ​«​ព្រៃ​ឡង់​»​ ​និង​តំបន់​ការពារ​ជម្រក​សត្វព្រៃ​មួយចំនួន​ទៀត​ ​ដែល​គ្រោង​នឹង​ធ្វើឡើង​ ​នា​ថ្ងៃទី១៧​ ​ដល់​ថ្ងៃទី២០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​នេះ​បើ​តាម​ការប្រកាស​ ​ឱ្យ​ដឹង​រួមគ្នា​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ ​កាលពី​ល្ងាច​ថ្ងៃទី០៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ដោយ​អញ្ជើញ​ចូលរួម​ពី​លោក​ ​ពៅ​ ​តិច​ឡេង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​KARA​,​ ​លោក​ ​Asif​ ​IQBAL​ ​អគ្គនាយក​ក្រុមហ៊ុន​ ​TOTAL​ ​ប្រចាំ​កម្ពុជា​ ​និង​ក្រុមកីឡា​ករ​ជាតិ​-​អន្តរជាតិ​ជាច្រើន​នាក់​ទៀត​។​

​ឯកឧត្តម​ ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ ​ក្រសួងបរិស្ថាន​គូសបញ្ជាក់​ថា​ ​ព្រឹត្តិ​ការណ៍​នេះ​ ​គឺជា​ផ្នែក​មួយ​ ​ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​សាធារណជន​ឱ្យ​ចូលរួម​ក្នុងស្មារតី​ ​ថែរក្សា​ការពារ​បរិស្ថាន​ ​និង​ធនធាន​ធម្មជាតិ​ ​ពិសេស​ការទប់ស្កាត់​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ ​តាមរយៈ​កា​រប្រ​ណាំ​កីឡា​យានយន្ត​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ ​ព្រៃ​ឡង់​ ​តំបន់​ការពារ​ជម្រក​សត្វ​ ​ព្រៃ​មួយចំនួន​ទៀត​ ​ដូចជា​ ​ដែនជម្រកសត្វព្រៃ​ ​បឹង​ពែ​ ​ដែន​ជម្រក​ ​សត្វព្រៃ​ ​ព្រៃ​ព្រះ​រកា​ ​នៅ​ ​ខេត្តព្រះវិហារ​ ​ហើយ​ពេល​ដែល​ធ្វើដំណើរ​ទៅដល់​ខេត្តសៀមរាប​ ​ក្រុមកីឡា​ករ​នឹង​ត្រូវ​ ​ឆ្លង​ ​កាត់​តំបន់​ឧទ្យានជាតិ​ភ្នំ​គូលែន​ ​និង​តំបន់ការពារធម្មជាតិ​ជាច្រើន​ទៀត​។​

​លោក​ ​ហូ​ ​សិទ្ធិគុណ​ ​អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ ​កីឡា​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ ​ក្នុង​ដែនជម្រកសត្វព្រៃ​ ​«​ព្រៃ​ឡង់​»​ ​នេះ​ ​ធ្វើឡើង​ក្រោម​ប្រធានបទ​ ​រួមគ្នា​ថែរក្សា​បរិស្ថាន​ ​និង​ធនធាន​ធម្មជាតិ​ ​ដោយ​គ្រោង​នឹង​ឆ្លងកាត់​ខេត្តកំពង់ធំ​ ​ខេត្តព្រះវិហារ​ ​និង​ខេត្តសៀមរាប​ ​ពិសេស​នឹង​ឆ្លងកាត់​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​ ​«​ព្រៃ​ឡង់​»​។​ ​លោក​បន្ត​ថា​ ​យានយន្ត​ដែល​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ ​អន្តរជាតិ​នេះ​ ​មាន​ដូចជា​ ​ក្រុម​ម៉ូតូ​ប្រណាំង​ចំនួន២០គ្រឿង​ ​និង​ក្រុម​រថយន្ត​មាន២១គ្រឿង​ ​ក្នុង​នោះ​មាន​រថយន្ត​ ​ប្រណាំង​របស់​ក្រុមកីឡា​ករ​ជាតិ​ចំនួន១៥គ្រឿង​ ​និង​រថយន្ត​ប្រណាំង​របស់​ក្រុមកីឡា​ករ​អន្តរ​ ​ជាតិ​ចំនួន៤គ្រឿង​ ​និង​រថយន្ត​ជំនួយ​ជួសជុល​ចំនួន២គ្រឿង​។​ ​ការប្រកួត​នេះ​មាន​ចម្ងាយផ្លូវ​ ​ទាំង​ផ្លូវ​រាប​ ​និង​ផ្លូវ​ឧបសគ្គ​ប្រមាណ​ ​៦២៤គីឡូម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close