សម្តេច​ ​ហ៊ុន​ ​សែន​ ​ស្នើ​ព្រះមហាក្សត្រ​ ​ផ្លាស់​ប្តូរ​តំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ​

​លោក​ ​សួន​ ​បវរ​ ​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​នឹង​ត្រូវ​បាន​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​ស្នើ​ទៅកាន់​ព្រះមហាក្សត្រ​ធ្វើការ​ផ្លាស់​ប្តូរ​តំណែង​ពីអ​ភិបាល​ខេត្ត​បន្ទាយមានជ័យ​។​

​យោង​តាម​លិខិត​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​កម្ពុជា​ ​បង្គំ​ទូល​ថ្វាយព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ដោយ​ផ្អែក​តាម​សេចក្តី​ត្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​ ​និង​ដោយ​ពិនិត្យ​ទៅលើ​លក្ខណ​សម្បត្តិ​ ​សមត្ថភាព​ ​និង​បទពិសោធន៍​ការងារ​របស់​មន្រ្តី​រាជការ​ ​ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​ការដឹកនាំ​ ​និង​ការគ្រប់គ្រង​ការងារ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​មានដំណើរ​ការ​ល្អ​ប្រសើរ​ ​សម្តេច​ស្នើសុំ​ផ្ទេរ​ភារកិច្ច​ ​លោក​ ​សួន​ ​បវរ​ ​ពីអ​ភិបាល​ខេត្ត​បន្ទាយមានជ័យ​ ​ឲ្យ​មក​បម្រើការ​ងារ​នៅ​ទី​ស្តី​កា​រក្រួង​មហាផ្ទៃ​ដើម្បី​ទទួល​ភារកិច្ច​ថ្មី​។​

​ជាមួយគ្នា​នេះ​ ​សម្តេច​ក៏​ស្នើសុំ​តែងតាំង​ ​លោក​ ​អ៊ុំ​ ​រាត្រី​ ​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​ជំនួស​លោក​ ​សួន​ ​បវរ​ ​ព្រមទាំង​ស្នើសុំ​បញ្ជូន​លោក​ ​តឹង​ ​វណ្ណៈ​ ​មន្រ្តី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ​តែងតាំង​ជា​អភិបាលរងខេត្ត​បន្ទាយមានជ័យ​។​

​ទោះជាយ៉ាងណា​ក៏ដោយ​ ​ការ​ផ្លាស់​ប្តូរ​តំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ​នេះ​ ​ត្រូវ​គេ​មើលឃើញ​ថា​ ​បាន​កើតឡើង​ក្រោយ​រយៈ​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​សួន​ ​បវរ​ ​បាន​ជួប​នូវ​រឿងអាស្រូវ​ ​ដោយមាន​ស្រ្តី​ម្នាក់​ដែល​អះអាង​ថា​ ​គឺជា​ស្រី​កំណាត់​របស់​លោក​ ​រហូត​មក​ធ្វើការ​តវ៉ា​ដល់​ខាងមុខ​សាលាខេត្ត​ ​ទាមទារ​ឲ្យ​លោក​ទទួលខុសត្រូវ​ទៀតផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close