សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​ចាប់ខ្លួន​ជនជាតិ​ឡាវ​ ​ជាមួយ​គ្រឿងញៀន​ជិត១គីឡូក្រាម​

ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ចាប់​ឃាត់ខ្លួន​ ​កាលពី​វេលា​ម៉ោង​ប្រមាណ១២​ ​និង៣០នាទី​ថ្ងៃត្រង់​ ​ថ្ងៃទី៨​ ​ខែឧសភា​ ​នេះ​ ​នៅ​ចំណុច​ស្ពាន​ទី២​ ​ក្នុង​ភូមិ​ខាំ​ផាន់​ ​សង្កាត់​សាមគ្គី​ ​ក្រុង​ស្ទឹងត្រែង​ ​ក្រោយពី​រក​ឃើញ​គ្រឿងញៀន​មួយ​កញ្ចប់​ធំ​ ​ដែល​មាន​ទម្ងន់​ជិត១គីឡូក្រាម​ ​។​ ​

​លោក​វរសេនីយ៍ឯក​ ​ដួង​ ​វិចិត្រ​ ​មេ​បញ្ជ​ការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យដឹង​ថា​ ​ជនសង្ស័យ​ ​ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ ​មាន​ឈ្មោះ​ធឿ​ ​ហាយ​ ​អាយុ​ ​៣៣ឆ្នាំ​ ​ភេទប្រុស​ ​ជា​ជនជាតិ​ឡាវ​ ​រស់នៅ​ភូមិ​ចាំ​ម៉ឺ​យ​ ​ស្រុក​ភុង​សាលី​ ​ខេត្ត​ភុង​សាលី​ ​ប្រទេស​ឡាវ​។​ ​ចំ​ណេ​ក​វត្ថុ​តាង​ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ​ទម្ងន់៩៩៩,៦ក្រាម​ ​ស្មើនឹង​ជិត១គីឡូក្រាម​។​ ​

​បន្ទាប់ពី​ឃាត់ខ្លួន​និង​ដកហូត​ថ្នាំញៀន​រួចមក​ ​ជនជាតិ​ឡាវ​ខាងលើ​ត្រូវ​បាន​នាំមក​កាន់​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​ទៅតាមច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close