ព្រះមហាក្សត្រចេញពីរាជក្រឹត្យផ្លាស់ប្តូរអភិបាលខេត្តបន្ទាយមានជ័យ
ព្រះមមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ឧសភា នេះ បានចេញព្រះរាជក្រឹត្យផ្លូវការ ក្នុងការផ្លាស់ប្តូរអភិបាលខេត្តបន្ទាយមានជ័យ ក្រោយពីមានសំណើរពីសម្តេចនាយករដ្ឋមន្រ្តី។
ព្រះរាជក្រឹត្យបានត្រាស់បង្គាប់ ផ្ទេរភារកិច្ច លោក សួន បវរ ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ២ ពីអភិបាលខេត្តបន្ទាយមានជ៧យ ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី។ ជាមួយគ្នានេះ ព្រះរាជក្រឹត្យ ក៏បានតែងតាំង លោក អ៊ុំ រាត្រី ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៦ ជាអភិបាលខេត្តបន្ទាយមានជ័យ។
បើតាមលិខិតមួយរបស់ក្រសួងមហាផ្ទៃ ពិធីនៃការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលខេត្តបន្ទាយមានជ័យ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីព្រឹក ក្រោមអធិបតី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ដែរថា ការផ្លាស់ប្តូរតំណែងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនេះ បានធ្វើឡើង ក្រោយពីមានស្រ្តីម្នាក់បានប្តឹង រហូតដល់លើកបដានៅខាងមុខសាលាខេត្តបន្ទាយមានជ័យ ថាខ្លួនជាស្រីកំណាន់របស់លោក សួន បវរ ហើយទាមទារឲ្យមានការទទួលខុសត្រូវនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។