ឡិច​សុី​សបុ​ក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ ​រថយន្ត​ក្រ​ឡាប់​ផ្ងា​ជើង​ ​ម្ចាស់​លូន​ចេញ​ ​រួច​រត់​ទៅបាត់​

បុរស​ម្នាក់​បើក​ឡិច​សុីស​ ​RX​-​300មួយ​គ្រឿង​យ៉ាង​លឿន​ ​ហើយ​រេ​ចង្តូ​តទៅ​បុក​ក្បាល​នាគ​ពុះ​ចែ​ក​ទ្រូ​វ​ផ្លូវ​ពេញទំហឹង​ ​បណ្ដាលឲ្យ​របាំង​ថ្ម​បាក់​អស់២កង់​ ​និង​ធ្វើឲ្យ​រថយន្ត​ក្រ​ឡាប់​ផ្ងា​ជើងម្ខាង​ ​ម្ចាស់​ទុក​រថយន្ត​ចោល​គេចខ្លួន​បាត់​ ​កាលពី​វេលា​ម៉ោង១០​ ​និង៣០នាទី​យប់​ថ្ងៃទី៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ស្ថិតនៅ​ចំណុច​ខាងកើត​រង្វង់​មូល​ចោមចៅ​ ​ប្រមាណ​ជា២០០ម៉ែត្រ​ ​តាម​បណ្តោយ​ផ្លូវ​សហ​ពន្ធ័​រុ​ស្សុី​ ​ក្នុង​សង្កាត់​ចោមចៅ៣​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា​ ​មុន​កើតហេតុ​ ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ឡិច​សុីសRX​-​300មួយ​គ្រឿង​ ​ពណ៌ស្​ក​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ2M​-​2096​ ​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្សុី​ ​ទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន​ដូច​ហោះ​ ​ខ​ណះ​មកដល់​ចំណុច​កើតហេតុ​ ​ក៏បាន​រេ​ចង​កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែ​ក​ទ្រូ​វ​ផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់២កង់​ ​និង​ធ្វើឲ្យ​រថយន្ត​ក្រ​ឡាប់​ផ្ងា​ជើងម្ខាង​ ​តែ​ម្ចាស់​រថយន្ត​មិន​មាន​រង​របួស​នោះ​ទេ​ ​ហើយ​បាន​លូន​ចេញពី​រថយន្ត​ ​គេចខ្លួន​បាត់​។​

​ក្រោយ​កើតហេតុ​ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ ​ហើយ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះ​ស្រា​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close