ម៉ូតូ​ស្មា​ក់​រេ​វ៉ូព្រលះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ ​បុរស​ម្នាក់​បែកក្បាល​របួសធ្ងន់​

បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បាន​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​កង់​បី​ឥណ្ឌា​ចំពីមុខ​ពេញទំហឹង​ ​បណ្ដាលឲ្យ​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លូន​រង​របួសធ្ងន់​ ​ហើយ​ត្រូវ​បាន​រថយន្ត​សា​មុយ​យក​ទៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ ​ដោយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង៨​ ​និង១៥នាទី​យប់​ ​ថ្ងៃទី៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នៅ​ត្រុ​ង់​ចំណុច​មុខ​ហាង​នំ​ហា​វ៉ៃ​ ​តាម​បណ្តោយ​សម្ដេច​មុនី​រ៉េ​ត​ ​ផ្លូវ២១៧​ ​កែង​ផ្លូវ៣២៨​ ​ស្ថិត​ក្នុង​សង្កាត់​ទូល​ស្វាយព្រៃ២​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​ ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា​ ​មុន​កើតហេតុ​ ​គេ​ឃើញ​បុរស​ម្នាក់​វ័យ​ជាង៥០ឆ្នាំ​បាន​បើក​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ ​ពណ៌ស​ ​ពាក់​ស្លាក់​លេខ​ ​ភ្នំពេញ​ ​1HT​-​4440​ ​ខណៈ​ឆ្លងផ្លូវ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​បាន​ពាក់កណ្ដាល​ផ្លូវ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មា​ក់​រេ​វ៉ូ​ ​ពណ៌ឈាមជ្រូក​ ​ពាក់​ស្លាក​លេខ​ ​រ6288​-​ភព1បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បួង​ល្បឿន​យ៉ាង​លឿន​ក៍​ជ្រុល​ទៅ​បុក​និង​កង់​បី​ឥណ្ឌា​ចំពី​ចំហៀង​ផ្នែក​ខាងមុខ​ពេញទំហឹង​ ​បណ្ដាលឲ្យ​បុរស​ម្នាក់​ម្ចាស់​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​និង​ផ្លូវ​ហូរឈាម​ពេញ​ខ្លួន​ ​រង​របួសធ្ងន់​។​

ក្រោយ​កើត​ហេ​តុ​ភ្លាម​ៗ​ ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុយ​ដឹក​បញ្ចូន​ទៅ​មន្ទី​ពេទ្យ​ឯកជន​ដើម្បី​សង្គ្រោះ​ជីវិត​។​ ​បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែង​កើតហេតុ​ ​ហើយ​ធ្វើការ​វាស់វែង​រួច​យក​ម៉ូតូ​រួម​ទាំង​កង់​បី​ឥណ្ឌា​អែប​ខាង​ដើម្បីកុំឲ្យ​កក់​ស្ទះចរាចរណ៍​ប្រជាពលរដ្ឋ​កំពុង​ធ្វើដំណើរ​ ​ហើយ​បន្ត​យក​ម៉ូតូ​និង​កង់​បី​ឥណ្ឌា​នេះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ណ្ឌ​ចំការមន​ ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close