តុលាការបដិសេធបណ្តឹងសុំស្រូបទោសរបស់ម្តាយ ថោង សារ៉ាត់
នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម សម្រេចបដិសេធចោល នូវបណ្តឹងសុំស្រូបទោស របស់ជនជាប់ឈ្មោះ កែវ សារី ដែលត្រូវជាម្តាយបង្កើតរបស់លោកឧកញ៉ា ថោង សារ៉ាត់ ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ តុលាការបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំស្រូបទោស របស់ជនជាប់ចោទ កែវ សារី។ នៅក្នុងសវនាការជនជាប់ចោទស្នើសុំស្រូបទោសដោយសារតែគាត់មានជំងឺប្រចាំកាយត្រូវសុំចេញទៅព្យាបាល និងដើម្បីគ្រប់គ្រងអាជីវកម្មរបស់ខ្លួនវិញ។
សូមបញ្ជាក់ថា ជនជាប់ចោទ កែវ សារី កំពុងរស់នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ជំនួសឲ្យគុកព្រៃស មានសាលក្រមស្ថាពរចំនួន ពីរ បទល្មើស៖ ទី១បទ កាន់កាប់អាវុធខុសច្បាប់ តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ សាល ក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ កាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៥ និងទី២បទ ជំនួញឥទ្ធិពលសកម្ម តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ កាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។