លោក​ ​អន​ ​ស៊ីនួន​ ​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ល្បី​ខាង​មាន​ជំនាញ​ខាង​ប្រមូល​តាមរបៀប​ពុករលួយ​ដើម្បី​ស្រង់​ដើម​ ​?​

​កណ្ដាល​៖​ ​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល​ ​មួយចំនួន​បាន​បង្ហើប​ឲ្យដឹង​ថា​ក្រោយពេល​ ​លោក​ ​អន​ ​ស៊ីនួន​ ​ត្រូវ​ ​បាន​ប្រកាស​ចូល​ ​កាន់​តំណែង​ជា​ប្រធាន​សាខា​ ​គយ​ខេត្ត​កណ្ដាល​កាលពី​រសៀល​ថ្ងៃទី២៨​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​រួចមក​គឺ​លោក​ ​អន​ ​ស៊ីនួន​ ​មិន​ចាត់​វិធាន​ ​ការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ ​និង​ទំនិញ​បង់ពន្ធ​ ​មិន​គ្រប់​ឆ្លងកាត់​ខេត្ត​កណ្ដាល​ ​នោះ​ទេ​។​ ​ផ្ទុយ​ ​ទៅវិញ​ ​លោក​ ​អន​ ​ស៊ីនួន​ ​ទំនងជា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការ​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​ទើប​ខំប្រឹង​ស្រង់​ដើម​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ ​អន​ ​ស៊ីនួន​ ​បាន​ឲ្យដឹង​ថា​ ​ក្រោយពេល​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​គឺ​លោក​ ​អន​ ​ស៊ីនួន​ ​កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​របស់​លោក​ ​វ៉ូ​ ​វណ្ណា​ ​អតីតប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។​ ​ប្រភព​បាន​ឲ្យដឹង​ទៀត​ថា​ ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ១​ ​ផ្លូវជាតិ​លេខ២​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៥​ ​និង​ផ្លូវ​ជា​តិ​ផ្សេង​ៗ​ទៀត​ចូល​មករា​ជ​ធានី​ភ្នំពេញ​ ​គឺជា​ប្រភព​ចំណូល​របស់​លោក​ ​អន​ ​ស៊ីនួន​ ​តែម្តង​។​ ​ជាក់ស្ដែង​តាំងពី​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​គឺ​លោក​ ​អន​ ​ស៊ីនួន​ ​មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​ឬ​ទំនិញ​ខុសច្បាប់​នោះ​ទេ​ ​ហើយ​មានតែ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹកទំនិញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។​ ​ទន្ទឹម​នឹង​នេះ​នៅ​ច្រក​ជ្រៃធំ​ ​និង​ច្រក​ផ្សេងទៀត​ ​ក្រុម​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​រលូន​ដូច​កាលពី​ជំនាន់​លោក​ ​វ៉ូ​ ​វណ្ណា​ ​នៅ​ធ្វើជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​ផង​ដែរ​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល​បាន​ឲ្យដឹង​ថា​ក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ចូល​ទៅ​រាជធានី​ភ្នំពេញ​ ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ ​អន​ ​ស៊ីនួន​ ​ដើម្បី​សម្រួល​ដល់​អាជីវកម្ម​របស់​ពួកគេ​។​ ​លើស​នេះ​ទៅទៀត​លោក​ ​អន​ ​ស៊ីនួន​បាន​បើកដៃ​ឲ្យ​ក្រុម​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​កណ្ដាល​ ​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អា​ជីក​រដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ជាច្រើន​ខ្សែ​ក្នុង​ខេត្ត​កណ្ដាល​ស្រេច​តែ​អំពើ​ចិត្ត​បើ​ទោះបី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្ដាល​ ​បាន​ឲ្យដឹង​ថា​លោក​ ​អន​ ​ស៊ីនួន​ ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​តាំងពី​រសៀល​ថ្ងៃទី២៨​ ​ខែមករា​ឆ្នាំ២០១៩ហើយ​រហូតមកដល់​ពេលនេះ​លោក​ ​អន​ ​ស៊ីនួន​ ​មិនទាន់​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​បាន​មួយ​ករណី​នៅឡើយ​ទេ​។​

​ករណីនេះ​សូម​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​លោក​ ​គុណ​ ​ញឹម​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មិន​គួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក​អន​ ​ស៊ីនួន​ ​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​ធ្វើ​អ្វី​ៗ​តាមអំពើចិត្ត​នោះ​ឡើយ​៕​ពាក់​ពន្ធ័​និង​ការចោទប្រកាន់​ខាងលើ​កាលពី​ព្រឹក​ថ្ងៃទី១០ខែឧសភា​ឆ្នាំ២០១៩ខ្មែរ៧មករា​ចាក់​តាម​ប្រពន្ធ័​តេឡេក្រាម​សុំ​ការ​បំភ្លឺ​ពី​លោក​ ​អន​ ​សុី​នួន​ ​ប្រធាន​សាខា​គយ​និ​ងរ​ដ្ធា​ករ​ខេត្តកណ្តាល​ដែល​សំបូរ​រឿងអាស្រូវ​បាន​ឡើយ​ដោយ​លោក​មិន​ឆ្លើយតប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close