បញ្ជូនសត្វត្រដក់តូច៥ក្បាល ពីមណ្ឌលគិរី ទៅមណ្ឌលសង្រ្គោះសត្វព្រៃខេត្តសៀមរាប
អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានបញ្ជូនសត្វត្រដក់តូច ឬតាមឈ្មោះវិទ្យាសាស្ត្រហៅថា Leptoptilos javanicus ចំនួន ៥ក្បាល ពីខេត្តមណ្ឌលគីរី ទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុក បន្ទាយស្រី ខេត្តសៀមរាប កាលពីចុងខែមេសា កន្លងទៅ។
សត្វត្រដក់តូចទាំងនេះ ខ្លះត្រូវបានរឹបអូសយកមកវិញដោយឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគីរីកាលពីខែមេសា និងខ្លះទៀត សហគមន៍នៅក្នុងតំបន់បានយកមកប្រគល់ឲ្យក្រោយពីពួកគាត់បានយកទៅចិញ្ចឹមជាការកំសាន្តរយៈពេលជាច្រើនឆ្នាំកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។