យន្តហោះចម្បាំងរុស្ស៊ីរងការបាញ់ប្រហារដោយកាំភ្លើងស្វ័យប្រវតិពីក្រុមភេរវកម្ម នៅស៊ីរី
សារព័ត៌មាន AMN បានផ្សាយថាកម្លាំងក្រុមឧទ្ទាម Hayat Tahrir ash Sham បានបង្ហាញរូបភាពដែលក្រុមរបស់ខ្លួនបានប្រើប្រាស់ កាំភ្លើងធំស្វ័យប្រវត វាយប្រហារទៅលើយន្តហោះចម្បាំងរបស់រុស្ស៊ី នៅតំបន់ Hama និង Idlib ។
រូបភាពបានបង្ហាញឲ្យឃើញថា ខ្មាន់កាំភ្លើងក្រុមភេរវកម្ម Hayat Tahrir ash Sham បានប្រើប្រាស់កាំភ្លើង ZSU-23-4 ដាក់នៅលើយន្តហោះធុនធំវាយប្រហារទៅលើយន្តហោះរុស្ស៊ី ដែលហោះហើរមកវាយប្រហារទៅលើទីតាំងរបស់ខ្លួននៅតំបន់ Hama និង Idlib ប្រទេសស៊ីរី។
គ្រាប់កាំភ្លើងធំបានបាញ់ចេញជាច្រើន ប៉ុន្តែ មិនចំយន្តហោះចម្បាំងរុស្ស៊ីនោះឡើយ ដោយយន្តហោះរបស់រុស្ស៊ីហោះកម្ពស់ខ្ពស់ ជាងរយៈចម្ងាយបាញ់នៃកាំភ្លើងធំខាងលើ ។
អាវុធដែលក្រុមភេរវកម្មប្រើប្រាស់នោះមិនអាច មើលរំលងនោះឡើយ ដោយកាំភ្លើងធំនេះមាន៤កាណុង ទំហ៊ុំ ២៣មីលីម៉ែត្រ ដោយមានគ្រាប់ដល់ទៅ២០០០ពាន់គ្រាប់ ហើយបាញ់បានក្នុងល្បឿនដល់ដល់ទៅ៤ពាន់គ្រាប់ ក្នុង១នាទី បាញ់បានចម្ងាយ២៥០០ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។