រឿង​បែប​ក្តៅ​សាច់​២ បានកើត​ឡើង ដោយ​ទទួលលទ្ធផល​សឹង​នឹកស្មាន​មិន​ដល់​ដូចគ្នា​

​កាលពីពេល​ថ្មីៗ​នេះ ប្រហែលជា​អ្នកតាមដាន​ព័ត៌មាន​ជាច្រើន​បានដឹង​រួចមកហើយ ទាក់ទង​រឿង​ដែល​ទើបនឹង​កើតឡើង ដោយ​រឿង​ទាំងពីរ​នេះ​ផ្ទុះ​ខ្លាំង រហូតដល់​មានការ​ស៊ែរ​ជា​បន្តបន្ទាប់ និង​មានការ comment ជាច្រើន​ផងដែរ ដោយ​រឿង​ទី​១​ទាក់ទង កន្លែង​បញ្ចាំង​កុន «HOME CINEMA» មាន​ដាក់​សុទ្ធតែ ពូក​ដេក​ទៀត ដែល​អាច​ឲ្យ​អ្នក​ចូល​មើល​កុន និង​រឿង​មួយទៀត​ទាក់ទង ខារ៉ាអូខេ COLOSO ដែលមាន​នារី​ស្រស់ស្អាត​ម្នាក់​រាំ​ស្រាត​ល្វែងលើ បញ្ចេញ​សុដន់ និង​សាច់​សខ្ចី ដោយមាន​បុរស​ម្នាក់​ឈរ​អោប​ពីក្រោយ​។ ខាងក្រោម​នេះ​នឹង​រៀបរាប់​លម្អិត​នូវ​សាច់រឿង​ទាំងពីរ​៖

១. កន្លែង​បញ្ចាំង​កុន «HOME CINEMA»៖ នៅ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​ខណ្ឌចំការមន សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ដឹកនាំ​ដោយ​តំណាង​អយ្យការ បាន​ចុះទៅ​ត្រួតពិនិត្យ និង​បិទ​ចោល​តែម្តង ទីកន្លែង​បញ្ចាំង​កុន «Home Cinema» ស្ថិតនៅ​ផ្ទះ​លេខ S-32 ផ្លូវ​ស៊ី​ល​វ័រ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោយ​រកឃើញ​ភាពមិនប្រក្រតី​នៅក្នុង​បន្ទប់ មាន​ដាក់​សុទ្ធតែ ពូក​ដេក​ទៀត ដែល​អាច​ឲ្យ​អ្នក​ចូល​មើល​កុន អាច​ប្រព្រឹត្ត​សកម្មភាព​អ្វី​ផ្សេងៗ​បាន​។​

​អធិការរង​នគរបាល​ខណ្ឌចំការមន លោក ហ៊ាង ថា​រ៉េត បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការចុះ​បិទ​ទីតាំង​បញ្ចាំង​កុន​នេះ គឺ​បន្ទាប់ពី​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោកស្រី កែវ សុគន្ធា​។ បើតាម​ការបញ្ជាក់​ពី​លោក ហ៊ាង ថា​រ៉េត «​ទីតាំង​បញ្ចាំង​កុន​នេះ គឺមាន​ភាពមិនប្រក្រតី ដោយ​វា​ចម្លែក​ត្រង់​ថា មិនមាន​កៅអី​សម្រាប់ អង្គុយ​មើល​ទេ ប៉ុន្តែ​គេ​បែរជា​ដាក់​គ្រែ​ពូក​សម្រាប់​មនុស្ស​ពីរ​នាក់​ដេក​មើលទៅ​វិញ​»​។​

២. ខារ៉ាអូខេ COLOSO៖ ខារ៉ាអូខេ​មួយកន្លែង ដែលមាន យីហោ Coloso (​កូ​លូ​សូ​) ទីតាំង​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​បិទទ្វារ ជា​បណ្ដោះអាសន្ន ក្រោយ​បែកធ្លាយ មាន​នារី​បម្រើការ ក្នុង​ខារ៉ាអូខេ​មួយ​នេះ បញ្ចេញ​ចង្វាក់រាំ ដោះ​សម្លៀកបំពាក់​។​

​នៅវេលា​ម៉ោង ៩​យប់ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំងចម្រុះ​រដ្ឋបាល ខណ្ឌចំការមន ដឹកនាំ​ដោយ​លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ព្រុំ សំខាន់ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌចំការមន និង​លោកស្រី គឹម វណ្ណា ប្រធានការិយាល័យ ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​ចុះមក​ពិនិត្យ​ទីតាំង ខារ៉ាអូខេ​ខាងលើ ក្រោយ​វីដេអូ​មួយ ត្រូវបាន​ចែកចាយ ពាសពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​ផ្ញើ​សារ អេឡិចត្រូនិក​ជាច្រើន​។​

​ក្រោយពី​បាន​ចុះ​ពិនិត្យ​សួរនាំ និង​ធ្វើ​កំណត់ហេតុ ចូលរួម​ជាមួយ​ក្រុមការងា​រ ចម្រុះ​រួចរាល់ លោកស្រី​ព្រះរាជអាជ្ញារង បានសម្រេច បិទ​បន្ទប់​ខារ៉ាអូខេ ចំនួន ៣៤​បន្ទប់ ចាប់ពី​ម៉ោង ២៣​គត់ យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ក្រុមការងារ​ចុះ​ត្រួតពិនិត្យបាន​បញ្ជាក់ថា ការចុះ​ធ្វើ​កំណត់ហេតុ នៅ​បន្ទប់ ខារ៉ាអូខេ ចំនួន ៣៤ បន្ទប់​នេះ ត្រូវបាន​បញ្ចប់​នៅវេលា​ម៉ោង ១:៣០​នាទី ឆ្លង​ចូល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close