នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ទទួលផល​ចោរកម្ម​

​កាលពី​ថ្ងៃអាទិត្យ ១១​កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​ម៉ោង​១០:៣០​នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០១​នាក់ នៅ​ចំណុច មុខផ្ទះ​២៥B ផ្លូវ​២១៧ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ពីបទ​:​ទទួលផល​ចោរកម្ម ក្នុង​អំពើ​លួច​រថយន្ត​មួយគ្រឿង​ម៉ាក​ហុងដា CRV ពណ៌ ទឹកប្រាក់ សេរី​ឆ្នាំ​១៩៩៧ លេខ​តួ ៤២០៥៩៨៤២ លេខ​ម៉ាស៊ីន ៤៨៧៧០ ពាក់​ស្លាក​លេខ​ភ្នំពេញ​២I-៤៦១៨ កាលពី​ថ្ងៃទី​២៤-០១-២០១៨ វេលា​ម៉ោង​០៦.៣០ នាទី នៅ​ចំណុច មុខផ្ទះ​ជួល​លេខ​៥ ផ្លូវ​បេតុង ភូមិ​ធ្លក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ចាប់យក​ភស្តុតាង បញ្ជូន​មកកាន់​ការិយាល័យ​។​

​ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​យើង​បាន​នាំ​ជនសង្ស័យ​ទៅ​ឆែកឆេរ​លំនៅដ្ឋាន​ដែលមាន​ទីតាំង​ស្ថិតនៅ ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ រកឃើញ​ចាប់យក​វត្ថុតាង បញ្ជូន​មកកាន់​ការិយាល័យ មាន​ដូចខាងក្រោម​៖​ជនសង្ស័យ​ឃាត់ខ្លួន​បាន មានឈ្មោះ ហម ធា​រ៉េត ហៅ ម៉ាប់ ភេទ ស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ឯ​ភស្តុតាង​ដែល​ចាប់​យកបាន​មាន​៖​រថយន្ត​មួយគ្រឿង​ម៉ាក​ហុងដា CRV ពណ៌​ទឹកប្រាក់ សេរី​ឆ្នាំ​១៩៩៧ លេខ​តួ ៤២០៥៩៨៤២ លេខ​ម៉ាស៊ីន ៤៨៧៧០ ពាក់​ស្លាក​លេខ​ភ្នំពេញ​២I-៤៦១៨ (​ពាក់​ស្លាក​លេខ​ក្លែង​ភ្នំពេញ ២Y-៣៣២៦) -​ស្លាក​លេខ​ម៉ូតូ​ចំនួន ០៤ បន្ទះ មាន​លេខ ភ្នំពេញ​1FJ-2545. កំពង់ចាម 1Q-9522.​កំពត​1F-0840 និង​ភ្នំពេញ 1FJ-3862 -​ប​ណ្ណ័​សម្គាល់​យានយន្ត​ចំនួន ០៦ ប​ណ្ណ័ -​អត្តសញ្ញាណ​ប​ណ្ណ័​ឈ្មោះ ឡៃ ផាន់​ទឹក ចំនួន ០១​កូនសោ​សម្រាប់​ដោះ​ម៉ូតូ​មួយចំនួន និង​កូនសោ​ឈុត ចំនួន ១២ ឈុត -​គ្រឿងបន្លាស់​ម៉ូតូ មួយចំនួន -​ម៉ា​រ៉ា​វេន សំរាប់​ធាក់​ម៉ូតូ​ចំនួន ១១ -​កញ្ចក់​ម៉ូតូ​ចំនួន ១៣ គូ -​កូនសោ​ម៉ូតូ​ចំនួន ១៣ គ្រាប់ -​គំរប​ស៊ី​ម៉ាំង​ម៉ូតូ​ចំនួន ១៣ -​សន្ទះ​កែបម៉ូតូ​ចំនួន ០៤ បន្ទះ​។​

​ចំពោះ​ជនរងគ្រោះ​មានឈ្មោះ ប៉ាន់ បញ្ញាវុធ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ធ្លក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​លក់​ដែក​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close