រថភ្លើង​ល្បឿន៤០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​បើក​សាកល្បង​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​ផ្សាយ​ថា​ ​រថភ្លើង​ល្បឿន​លឿន​ ​ប្រភេទ​ ​Shinkansen​ ​បាន​ចាប់ផ្តើម​សាកល្បង​ ​ចាប់ពី​ថ្ងៃទី១០ខែឧសភា​ឆ្នាំ២០១៩​ ​ហើយ​ការសាកល្បង​នោះ​ធ្វើឡើង​ ​ក្នុងរយៈ​ដល់ទៅ៣ឆ្នាំ​ទើប​រួចរាល់​ ​។​នៅពេល​ដាក់ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០៣០​ ​រថភ្លើង​នេះ​នឹង​ក្លាយជា​រថភ្លើង​ដែល​មាន​ល្បឿន​លឿង​បំផុត​លើ​ពិភពលោក​ ​ដោយធ្វើ​ដំណើរ​ដល់ទៅ​ ​៤០០គីឡូម៉ែត្រ​ ​ក្នុង​មួយ​ម៉ោង​។​ ​រថភ្លើង​នេះ​នឹង​ដាក់​ដំណើរការ​ដឹក​អ្នកដំណើរ​នៅ​ឆ្នាំ២០៣០​។​

​ក្រុមហ៊ុន​ផលិត​រថភ្លើង​ ​ALFA​-​X​ ​បាន​ប្រកាស​ថា​ ​រថភ្លើង​ ​ខាងលើ​របស់​ជប៉ុន​ ​នឹង​មាន​ល្បឿន​លឿន​ជាង​រថភ្លើង​ ​Fuxing​ ​របស់​ចិន​ ​ប្រហែល​ ​១០គីឡូម៉ែត្រ​ ​ក្នុង​មួយ​ម៉ោង​ ​តែប៉ុណ្ណោះ​។​

​រថភ្លើង​ ​Shinkansen​ ​របស់​ជប៉ុន​ ​ធ្វើការ​សា​ក​ល្បង់​ ​ពីទី​ក្រុង​ ​Sendai​ ​ទៅកាន់​ទីក្រុង​ ​Aomori​ ​មាន​ចម្ងាយ​ពីគ្នា​ ​២៨០គីឡូម៉ែត្រ​ ​។​ ​ការសាកល្បង​ធ្វើឡើង​នៅពេល​កណ្តាល​យប់​ ​ពេល​រថភ្លើង​ ​ទាំងអស់​ ​បាន​ផ្អាក់​ធ្វើដំណើរ​ ​។​ ​ជា​រឿង​រាល់​សប្តាហ៍​ ​នឹង​មានការ​សាកល្បង២លើក​។​

​បច្ចុប្បន្ន​ជប៉ុន​មាន​រថភ្លើង​ល្បឿន​លឿង​ ​កំពង់​តែ​ប្រើ​ប្រាស​ដឹក​អ្នកដំណើរ​ដោយ​អាច​ ​បើកបរ​ក្នុង​ល្បឿន​ដល់ទៅ៣០០គីឡូម៉ែត្រ​ ​ក្នុង​មួយ​ម៉ោង​ ​។​ ​កាលពី​ឆ្នាំ២០១៥ជប៉ុន​ ​បាន​សាកល្បង​ ​រថភ្លើង​ ​មាន​ល្បឿន​ដល់ទៅ​ ​៦០៣គីឡូម៉ែត្រ​ ​ក្នុង​មួយ​ម៉ោង​ ​ប៉ុន្តែ​មិន​អាច​ដំណើរការ​បាន​ដោយមាន​សភាព​គ្រោះថ្នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close