ធនាគារពិភពលោក​ ​គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ១​ ​ប៊ី​លាន​ដុល្លារ​អាម៉េរិក​ដល់​កម្ពុជា​សម្រាប់៥ឆ្នាំខាងមុខ​

នា​ចុងខែ​ឧសភា​នេះ​ ​ក្រុមប្រឹក្សា​ភិបាល​នាយក​ប្រតិបត្តិ​ ​ធនាគារពិភពលោក​ ​នឹង​ពិនិត្យ​អនុម័ត​ ​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​ ​សម្រាប់៥ឆ្នាំខាងមុខ​ ​(​២០១៩​-​២០២៣​)​ ​ដែល​គ្រោង​នឹង​ ​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ១ប៊ី​លាន​ដុល្លារ​អាម៉េរិក​។​

​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សានាយក​ប្រតិ​ ​បត្តិ​ប្រចាំ​ធនាគារពិភពលោក​ ​បាន​បង្ហើប​ពី​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​នេះ​ ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ ​វង្សី​ ​វិស្សុត​ ​រដ្ឋមន្រ្តី​ស្តីទី​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​នៅ​ទី​ស្តី​ការក្រ​សួង​កាល​ ​ពី​ថ្ងៃទី០៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ប្រចាំ​ធនាគារ​ពិភព​ ​លោក​ ​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​សមិទ្ធផល​លេចធ្លោ​ជាច្រើន​ ​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ ​ជាពិសេស​ការសម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ ​ខ្ពស់​ច្រើន​ឆ្នាំ​ជាប់គ្នា​,​ ​ការកាត់បន្ថយ​ភាព​ក្រីក្រ​,​ ​ការគ្រប់គ្រង​អត្រា​អតិផរណា​បាន​ល្អ​ ​ក្នុង​ ​កម្រិត​មួយ​ទាប​ ​និង​ព្រមទាំង​ការសម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ផ្សេងទៀត​បាន​ល្អ​ប្រសើរ​ ​ដូចជា​ ​វិស័យ​អប់រំ​ ​និង​សុខាភិបាល​ជាដើម​។​ ​ជាង​នេះ​ទៅទៀត​ ​ការគ្រប់គ្រង​បំណុល​ ​សាធារណៈ​បាន​យ៉ាង​ល្អ​របស់​កម្ពុជា​ ​កំពុង​ក្លាយជា​ករណី​សិក្សា​ ​និង​រៀនសូត្រ​ដកពិសោធន៍​ ​មួយ​របស់​ស្ថាប័ន​អន្តរ​ជា​តិ​ធំៗ​ ​និង​ប្រទេស​មួយចំនួន​។​

​ជាមួយគ្នា​នេះ​ ​លើ​មូលដ្ឋាន​នៃ​ភាព​ជោគជ័យ​នេះ​ ​ធនាគារពិភពលោក​ ​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​បន្ត​គាំទ្រ​ ​និង​ធ្វើដំណើរ​កាន់តែ​ស្វាហាប់​ថែមទៀត​ ​រួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​សង្គម​កម្ពុជា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close