ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ឧសភា ភ្លៀងនឹងបន្តធ្លាក់ ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់កើតមានច្រើន ក្រសួងសូមឲ្យសាធារណៈជនប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សម្រាប់រយៈពេលមួយសប្តាហ៍ទៅមុខ គឺចាប់ពីថ្ងៃទី១២-១៨ ខែឧសភា បណ្តារាជធានីខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ តែក្នុងនោះក៏មានកន្លែងមួយចំនួនមានភ្លៀងធ្លាក់ច្រើន។
បណ្តាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើង និងខ្ពង់រាបភាគឦសាន នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
ជាមួយគ្នានេះ បាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់នៅតែបន្តកើតមានច្រើន ដូច្នេះក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។