កម្ពុជា​ ​និង​នេប៉ាល់​ ​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ​ ​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​

ឯកសារ​ចំនួន​ពីរ​ ​រវាង​កម្ពុជា​ ​និង​នេប៉ាល់​ ​ត្រូវ​បាន​ចុះហត្ថលេខា​ ​បន្ទាប់ពី​ជំនួប​ទ្វេរ​ភាគី​របស់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចល្រ​កម្ពុជា​ ​និង​ ​ឯកឧត្ដម​ ​ខេ​ ​ភី​ ​សា​ម៉ា​ ​អូ​លី​ ​(​The​ ​Rt​.​ ​Hon’ble​ ​K​.​ ​P​.​ ​Sharma​ ​Oli​)​ ​នាយក​រដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេប៉ាល់​ ​នា​ល្ងាច​ថ្ងៃទី​ ​១៣​ ​ខែឧសភា​ ​ឆ្នាំ២០១៩នៅ​វិមាន​សន្តិភាព​ ​ក្នុង​ខណៈ​ដែល​ឯកឧត្ដម​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកសារ​ទាំងនោះ​រួមមាន​ ​១​.​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ ​ស្តី​ពី​ ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ ​ចុះហត្ថលេខា​ដោយ​ ​ឯកឧត្ដម​ ​កេ​ដា​ ​បា​ហាដួ​ ​អា​ឌីកា​រី​(​Kedar​ ​Bahadur​ ​Adhikari​ ​)​ ​រដ្ឋលេខាធិការ​ ​ទទួលបន្ទុក​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​និង​ផ្គត់ផ្គង់​ ​នេប៉ាល់​ ​(​secretary​ ​for​ ​industry​ ​commerce​ ​and​ ​supply​ ​of​ ​Nepal​ ​)​និង​ឯកឧត្តម​ ​ប៉ាន​ ​សូ​រស័​ក្ក​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​២​.​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​ទ្វេភាគី​ ​រវាង​សភា​ពាណិជ្ជកម្ម​ ​នេប៉ាល់​ ​និង​សភា​ពាណិជ្ជកម្ម​ ​កម្ពុជា​ ​ចុះហត្ថលេខា​ដោយ​ ​ឯកឧត្ដម​ ​រ៉ា​យេស​ ​កា​ហ្ស៊ី​ ​ស្រេ​ស្តា​(​Rajesh​ ​Kazi​ ​SHRESTA​)​ ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ណេ​ប៉ាល់​ ​និង​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ឯកឧត្ដម​ ​ខេ​ ​ភី​ ​សា​ម៉ា​ ​អូ​លី​ ​(​The​ ​Rt​.​ ​Hon’ble​ ​K​.​ ​P​.​ ​Sharma​ ​Oli​)​ ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេប៉ាល់​ ​និង​លោកជំទាវ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល៣ថ្ងៃ​ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​(​ចាប់ពី​ថ្ងៃទី​ ​១៣​ ​ដល់​ថ្ងៃទី១៥​ ​ខែឧសភា​ ​ឆ្នាំ២០១៩​)​ ​ដែល​ជា​ការ​តប​តាម​ការ​អញ្ជើញ​របស់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើ​តាមកម្ម​វិធី​ដែល​បាន​គ្រោងទុក​ ​ក្នុង​អំឡុង​ស្នាក់អាស្រ័យ​ ​និង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ឯកឧត្ដម​ ​ខេ​ ​ភី​ ​សា​ម៉ា​ ​អូ​លី​ ​នាយក​រដ្ឋមន្ត្រី​នេប៉ាល់​ ​គ្រោង​នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ ​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ​ ​ឈុំ​ ​ប្រធាន​ព្រឹទ្ធសភា​ ​និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​ប្រធាន​រដ្ឋសភា​ផង​ដែរ​។​ ​ជាង​នេះ​ទៀត​ ​ឯកឧត្ដម​ ​ខេ​ ​ភី​ ​សា​ម៉ា​ ​អូ​លី​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេប៉ាល់​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close