សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​បង្ក្រាប​ករណី​គ្រឿងញៀន​

ជ​នស​ង្ស៏​យ​ជា​ស្ត្រី​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​កើតហេតុ​ថ្ងៃ​ពុធ ១៤​កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង ០៩​និង​៣០​នាទី នៅ​ចំណុច ៖ ផ្ទះ​របស់​ឈ្មោះ ណូ គីម​ស្រៀ​ង ស្ថិត​ក្នុងភូមិ សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​ជនសង្ស័យ​៖ ចំនួន ០១ នាក់ (​ឃាត់ខ្លួន​)
១ /​ឈ្មោះ ណូ គីម​ស្រៀ​ង ភេទ ស្រី អាយុ ២៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្ម​កា​នី ទីលំនៅ​បច្ចុប្បន្ន ភូ​ូ​មិ សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​
​វត្ថុតាង​ចាប់យក​៖​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៥​កញ្ចប់ ក្នុងនោះ កញ្ចប់​ធំ ចំនួន ០១​កញ្ចប់ , មធ្យម ចំនួន ០១ កញ្ចប់ , តូច ចំនួន ០៣ កញ្ចប់ និង​ឧបករណ៍​វេច​ខ្ចប់​មួយចំនួន ។​

​សភាព​រឿងហេតុ​៖​នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ពត៍​មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ណូ គីម​ស្រៀ​ង ស្ថិត​ក្នុងភូមិ សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។ ភ្លាមនោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ បាន​ទៅដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ជនសង្ស័យ​ឈ្មោះ ណូ គីម​ស្រៀ​ង បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៥​កញ្ចប់ (​ធំ ០១​កញ្ចប់ , មធ្យម ០១​កញ្ចប់ ,​តូច ០៣​កញ្ចប់​) រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង បញ្ជូនមក​ប៉ុស្តិ៍នគរបាល​ក្រាំង​យ៉ូ​វ ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ណូ គីម​ស្រៀ​ង បាន​សារភាពថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ធំ ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច វាល​ខ្សាច់ រាជធានី​ភ្នំពេញ តម្លៃ ៤៥០,០០០៛ (​សែសិប​ប្រាំ​ម៉ឺន​រៀល​គត់​) ដើម្បី​យកទៅលក់​បន្ត ក្នុង​០១​កញ្ចប់ តម្លៃ ៥​ម៉ឺន​រៀល ។​

​បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close