ក្រុម​សិល្បៈ​បុរាណ​កម្ពុជា គ្រោង​រៀបចំ​បុណ្យ​បេ​តេ​ភណ្ឌ​ដើម្បី​អបអរ​បី​រួមគ្នា​

​កាលពីពេល​ថ្មីៗ​នេះ មានការ​រៀបចំ​កម្មវិធី​ស​ន្និ​សិទ្ធ​សារព័ត៌មាន​មួយ​ស្តីអំពី​បុណ្យ​បេ​តេ​ភណ្ឌ ក្នុងនោះ​លោក ជុំ វុ​ឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌​ថា ពិធី បុណ្យ​បេតិកភណ្ឌ នឹង​ប្រារព្ធ​ធ្វើឡើង​ដែលមាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤-១៥-១៦ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​អបអរសាទរ​ខួប​ទី​១៣​ឆ្នាំ របាំ​ព្រះរាជ​ទ្រព្យ​និង​ខួប​ទី​១១​ឆ្នាំ នៃ​ល្ខោន​ស្រមោល​ស្បែក​ធំ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី នៃ​មនុស្សជាតិ ដោយ​អង្គការ UNESCO​។ និង​មានការ​ចូលរួម​ពី​មន្ដ្រី​ពាក់ព័ន្ធ សិល្បករ​-​សិល្បការិនី លោកគ្រូ អ្នកគ្រូ ផ្នែក​សិល្បៈ​ជាច្រើន​នាក់​

​លោក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់ដែរថា «​ពិធី​សំពះគ្រូ​នេះ​ត្រូវបាន​ធ្វើឡើង ដើម្បី​សុំ​ខ​មាល​ទោស គ្រូ​តូច គ្រូធំ របស់​គ្រូសិល្បៈ​ទាំងអស់ ដែល​បាន​ពលី​ជីវិត និង​បួងសួង សម្រាប​ពិធីបុណ្យ​បេតិកភណ្ឌ នា​ថ្ងៃទី​១៤-១៥-១៦ ខែតុលា ខាងមុខនេះ​ផងដែរ​»​។

​លោក ជុំ វុ​ឌ្ឍី បន្ដថា ដើម្បី​លើកតម្កើង​ការផ្សព្វផ្សាយ នូវ​កេរ​មតក​វប្បធម៌ ដ៏​មានតម្លៃ​របស់​ជាតិខ្មែរ ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ​លើ​ឆាក​ជាតិ អន្ដរជាតិ និង​ជំរុញ​យុវជន​ខ្មែរ ស្វែងយល់​ឲ្យ​កាន់តែច្បាស់ អំពី​ទម្រង់​សិល្បៈ​នីមួយៗ តាមរយៈ​សិក្ខាសាលា​ធ្វើ​បទ​បង្ហាញ ព្រមទាំង​ទស្សនាការ​សម្ដែង ជាពិសេស​ដើម្បី ចូលរួម​អបអរសាទរ​ព្រះរាជ ពិធី​គ្រងរាជ្យសម្បត្តិ​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ហើយ​ថវិកា​ដែល​បានមកពី​ការលក់​សំបុត្រ ក្នុង​ពិធី​នេះ បរិច្ចាគ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែល​កំពុង​ជួប​ការខ្វះខាត​។​

​សូម​ជំរាប​ថា កម្មវិធី​នេះ ត្រូវ​រៀបចំឡើង​ដោយ​ការសហការ​រវាង មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ សមាគម​សិល្បៈ​មរតក​ហ្វ៊ូ​ណន សមាគម​សិល្បៈ​គោកធ្លក សាលា​សិល្បៈ​ចំប៉ី សមាគម​ស៊ីក្លូ មន្ទីរពេទ្យ​កុមារ​អង្គរ និង​យុវជន​និស្សិត​ស្ម័គ្រចិត្ត​១៥០​នាក់ ព្រមទាំង​ស្ថាប័ន​ជាច្រើន​ទៀត នា​ថ្ងៃទី​១៤-១៥-១៦ ខែតុលា​ខាងមុខនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close