និស្សិតបីរូបចំណាយលុយផ្ទាល់ខ្លួន ១២០០ដុល្លារ សូនរូបសម្តេចតា ដាក់តាំងនៅសាលារចនា
រូបសំណាកព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ (ព្រះបរមរតនៈកោដិ) ដែលមានកាយវិការឈរកាន់ព្រះរាជសារ ចង្អុល បង្ហាញពីការអភិវឌ្ឍឆ្ពោះទៅមុខយ៉ាងរស់រវើក ត្រូវបានយកទៅដាក់តាំងនៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈកាលពីព្រឹកមិញ។
រូបសំណាកព្រះបរមរតនៈកោដិ ខាងលើ គឺជាស្នាដៃរបស់និស្សិត មហាវិទ្យាល័យសិល្បៈសូនរូប មួយក្រុម(ចំនួនបីនាក់) នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានសង់ឡើងសម្រាប់ជាសារណាបញ្ចប់ឆ្នាំ។
និស្សិត ហ៊ន មុនីសុធន ដែលជាសមាជិកក្រុម សាងសង់រូបសំណាកខាងលើ បានប្រាប់ថា រូបសំណាកនេះមាន កម្ពស់៣ម៉ែត្រ ធ្វើឡើងពីខ្សាច់ ស៊ីម៉ងត៍ និងដែក និងចំណាយថវិកាក្នុងម្នាក់ចំនួន ៤០០ដុល្លារ (សរុប១២០០ដុល្លារ)។ យុវជនដដែល បានបន្ថែម ក្រុមរបស់ពួកគេបានចំណាយពេល ៣ខែ ដើម្បីសូនរូបសំណាកនោះបានរួចរាល់ដោយមានការដឹកនាំពីសាស្ត្រាចារ្យរបស់ខ្លួន។
យុវជនបញ្ចប់ឆ្នាំសិក្សាដដែលបានឲ្យដឹងទៀតថា រូបសំណាកសម្ដេចតា ដែលសូនឡើងដោយមានព្រះហស្តម្ខាងកាន់ព្រះរាជសារ និងព្រះហស្តម្ខាងទៀតចង្អុល គឺចង់ប្រាប់បង្ហាញពីរឿងរ៉ាវរបស់ព្រះអង្គទាក់ទងនឹងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ដំបូងឡើយសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈគឺជាសាលាជំនាញសិល្បៈមួយដែលបង្កើតឡើង នៅឆ្នាំ ១៩១៧ ដោយព្រះបាទស៊ីសុវត្ថិ និងជនជាតិបារាំងម្នាក់។ ចំណេរកាលក្រោយមក នាឆ្នាំ១៩៦៥ ព្រះបរមរតនៈកោដិ បានកែប្រែសាលានោះក្លាយទៅជា មហាវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដែលមានស្ថាបត្យករខ្មែរ លោកវណ្ណ ម៉ូលីវណ្ណ ជាអ្នករៀបចំគម្រោង ដែលបង្ហាញពីការអភិវឌ្ឍសិល្បៈ វប្បធម៌ខ្មែរឲ្យរីកចម្រើនរបស់ទ្រង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។