មេ​ប៉ុស្តិ៍​បឹង​ជ្រោង​ ​សប្បាយ​ក្នុង​ការ​ប្រមូល​លុយ​ពីរ​ថ​យន្ត​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម​ ​?​

​ត្បូងឃ្មុំ​៖​ ​ប្រភព​បង្ហើប​និង​ខ្សឹប​ថា​ ​នៅ​ច្រករបៀង​បឹង​ជ្រោង​ដែល​ស្ថិតនៅ​ភូមិ​បឹង​ជ្រោង​ឃុំ​ជាំ​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​ ​មាន​រថយន្ត​ដឹកឈើ​បន្តកន្ទុយ​គ្នា​ដូច​គេ​ហែ​កឋិន​ចូល​ទៅ​ស្រុក​យួន​យ៉ាង​រលូន​ក្នុង​មួយ​ថ្ងៃ​ៗ​ ​មិន​តិច​ជាង៥០រថយន្ត​នោះ​ឡើយ​។​

​ប្រភព​បាន​ខ្សឹប​បន្ត​ថា​ ​លោក​ ​ធៀម​ ​ម៉ា​ដែន​ហៅ​តក់​ ​មេ​ប៉ុស្តិ៍​បឹង​ជ្រោង​សប្បាយ​ក្នុង​ការ​ប្រមូល​លុយ​ពីរ​ថ​យន្ត​ដឹកឈើ​ទាំងនោះ​ ​ជា​ថ្នូរ​និង​ការ​បើក​ច្រក​ឱ្យ​ដឹក​ចេញទៅ​លក់​នៅ​ស្រុក​យួន​ដែល​មាន​ពួក​ឈ្មួញ​រង់ចាំ​ទទួល​នៅ​ទីនោះ​។​

ឈ្មួញ​រកស៊ី​ដឹក​អុស​បាន​លួច​ខ្សឹប​ថា​សមត្ថកិច្ច​ដែល​ឈរជើង​ប្រចាំការ​នៅ​ច្រក​បឹង​ជ្រោង​ ​មាន​ខាង​យោធា​ស្រុក​ប៉ូលិស​ស្រុក​ប៉េ​អឹ​ម​ស្រុក​និង​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​បណ្តាក់​គ្នា​ដូច​ខ្យង​ចាំ​យក​លុយ​ពី​ឈ្មួញ​ឈើ​។​ ​ប៉ុន្តែ​អ្នក​បោះមេ​ស៊ីសង​ ​គឺ​បក្ខពួក​លោក​ ​ធៀម​ ​ម៉ា​ដែន​ ​ហៅ​តក់​បាន​ដើរ​ប្រមូល​លុយ​ពីរ​ថ​យន្ត​ដឹកឈើ​បើ​រថយន្ត​ណា​រឹងទទឹង​ ​គឺ​មិន​អាច​ឆ្លង​ប៉ុស្តិ៍​ខាងលើ​នេះ​បានទេ​។​

​ប៉ុន្តែ​ករណីនេះ​កម្រ​កើតមាន​ណាស់​ ​ព្រោះ​ឈ្មួញ​និង​សមត្ថកិច្ច​ប៉ុស្តិ៍​ចេះ​សម្របសម្រួល​គ្នា​ជា​ប្រព័ន្ធ​រួច​ទៅ​ហើយ​ពុំ​មាន​ឧបសគ្គ​អ្វី​ឡើយ​ ​ហើយ​មេ​ប៉ុស្តិ៍​បឹង​ជ្រោង​កំពុង​ត្រូវប៉ាន់​យ៉ាង​ខ្លាំង​។​ប្រជាពលរដ្ឋ​ខ្សឹប​និ​ងរិៈ​គន់​ថា​ ​តាមពិត​វរៈ​ការពារ​ព្រំដែន​មាន​តួនាទី​ការពារ​អធិបតេយ្យ​ភាព​ ​សន្តិសុខ​តាម​ព្រំដែន​តែ​លោក​ ​ធៀម​ ​ម៉ា​ដែន​ ​ហៅ​តក់​ ​មេ​ប៉ុស្តិ៍​បឹង​ជ្រោង​ ​បែរជា​យក​តួនាទី​មក​បើក​ប៉ុស្តិ៍​បឹង​ជ្រោង​ឱ្យ​នាំ​អុស​ចេញ​ ​ស្វែងរក​លាភសក្ការៈ​ឱ្យ​ខ្លួន​និង​បក្ខពួក​ខុសពី​ភារកិច្ច​ដែល​ក្រសួងមហាផ្ទៃ​ ​និង​អគ្គស្នងការ​នគរបាល​ជាតិ​ប្រគល់​ឱ្យ​គ្រប់គ្រង​និង​បណ្តាល​ឱ្យ​មានការ​កាប់​ ​បំផ្លាញ​តំបន់​ព្រៃ​ការពារ​ជាច្រើន​កន្លែង​ដោយសារ​ការ​បើក​ច្រក​ឱ្យ​ចេញ​ឈើ​នេះ​។​

​ប្រភព​បាន​ខ្សឹប​បន្ថែម​ថា​ ​មេ​ឈ្មួញ​ប្រចាំ​ស្រុក​មេមត់​មានឈ្មោះ​ឆាង​ត្រូវជា​ប្អូន​លោក​ឧកញ៉ា​លឹម​ប៊ុ​នណា​(​ហៅ​ឧក​ញ៉ា​ខ្នា​)​ ​និង​មន្ត្រីPMម្នាក់​ឈ្មោះ​ ​ស្រ៊ុ​ន​ ​ផឹង​ឡាយ​ ​ជា​អ្នក​មៅ​ការ​ផ្លូវ​ដឹកឈើ​ទាំងអស់​នៅក្នុង​ស្រុក​មេមត់​ដើម្បី​យក​លុយ​រត់ការ​បង់​អោយPMផ្ទៃ​ប្រទេស​ដែល​មានឈ្មោះ​លោក​ឃាន​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​។​

​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី09​/​05​/​2019មាន​រថយន្ដ​កែ​ឆ្នៃ​ជាច្រើន​គ្រឿង​បាន​ដឹកឈើ​ចេញពី​ចំណុក​កា​រាស់​សាំង​លោក​ឃឹម​ដា​វ៉េ​ត​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្លា​ឃុំ​ទន្លូង​ស្រុក​មេមត់​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​បឹង​ជ្រោង​ដែល​មាន​លោក​ធៀប​ម៉ា​ដែន​(​ហៅ​តក់​)​ជា​ប៉ុ​ស្ដិ៍​បាន​បើកដៃ​អោយ​ក្រុម​ឈ្មួញ​នាំ​ឈើ​ចេញ​ជា​រៀងរាល់​យប់​។​

​រឿង​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​មិន​អាច​ទាក់ទង​អ្នក​ពាក់ព័ន្ធ​ពន្យល់​បាន​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close