កិច្ចប្រជុំសភាថៃលើកដំបូង ធ្វើឡើងនៅថ្ងៃទី២២ ឧសភា ក្រោមព្រះរាជអធិបតីព្រះមហាក្សត្រថ្មី
ព្រះមហាក្សត្រថ្មីថៃ Maha Vajiralongkorn នឹងយាងជាព្រះរាជ្យអធិបតេយ្យនៅក្នុងពិធីបើកសម័យប្រជុំ ពេញអង្គរបស់សភាជាលើកដំបូងនៅថ្ងៃទី២២ខែឧសភា ខាងមុខនេះដើម្បី បោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី ពីសំណាក់ សមាជិកព្រឹទ្ធសភានិង រដ្ឋសភា។
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ព្រះរាជក្រឹត្យមួយរបស់ព្រះមហាក្សត្រថៃ បានបញ្ជាក់ថា សម័យប្រជុំសភាប្រទេសថៃលើកដំបូង ចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីការបោះឆ្នោតសកលកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ។
ព្រះមហាក្សត្រថៃ នឹងយាងទៅកាន់រដ្ឋសភានៅថ្ងៃទី២៤ ខែឧសភា ដើម្បីជាព្រះរាជអធិបតីបើកសម័យប្រជុំលើកដំបូង ។
ក្នុងរយៈពេលពីរបីថ្ងៃ បន្ទាប់ពីពិធីបើកសម័យប្រជុំសភាដំបូងនេះ, សមាជិករដ្ឋសភាទាំងអស់ទំនងជ្រើសរើសប្រធានរដ្ឋសភាមួយរូប, អនុប្រធានរដ្ឋសភា២រូប ។ ដោយឡែក សមាជិកព្រឹទ្ធសភា ជ្រើសរើសប្រធានព្រឹទ្ធសភាមួយរូប និងអនុប្រធានព្រឹទ្ធសភា២រូប ។ ឈ្មោះរបស់ពួកគេ នឹងថ្វាយទៅព្រះមហាក្សត្រដើម្បីឡាយព្រះហត្ថលេខាយល់ព្រម ។
ក្នុងសប្តាហ៍ចុងក្រោយ នៃខែឧសភា ឆ្នាំ២០១៩នេះ សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភាថៃ នឹងរួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោមច្បាប់សំឡេងភាគច្រើននោះហើយ ។ លោកប្រយុទ្ធ ចាន់អូចា ទំនងជាក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។