តុលាការ​ចេញដីកា​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន​

សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី១៥​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​បាន​ចេញដីកា​អោយ​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន​។​

​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ​ឈីវ​ ​ឆាង​អ៉ី​ ​ហៅ​ ​ឆាង​អ៉ី​ ​ភេទប្រុស​ ​អាយុ៣៣ឆ្នាំ​ ​ជនជាតិ​ចិន​ ​មុខរបរ​កម្មករ​សំណង់​ចល័ត​ ​មាន​ស្រុកកំណើត​ ​ភូមិ​ជីង​ពូក​ ​ស្រុក​ថៃ​សាន​ ​ក្រុង​តា​អាន់​ ​ខេត្ត​ជី​លីង​។​ ​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះលេខ១៣B​-​១៥B​ ​ផ្លូវ​ណ​តប្រ៊ី​ត​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​។​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​តាម​ពាក្យ​បណ្តឹ​ងរ​បស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ​កាលពី​អំឡុង​ចុងខែ​មេសា​ ​ឆ្នាំ២០១៩​ ​ដល់​ថ្ងៃទី១០​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​ជន​ត្រូវ​ចោទ​ ​និង​ក្មេងស្រី​រងគ្រោះ​អាយុ១៤ឆ្នាំ​ ​(​អនីតិជន​)​ ​បាន​ស្គាល់គ្នា​ ​និង​បាន​ទាក់ទងគ្នា​ជា​ញឹកញាប់​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​វី​ឆាត​ ​(​Wechat​)​។​

​ក្រោយមក​ជន​ត្រូវ​ចោទ​ ​បាន​ឆាត​អោយ​ក្មេងស្រី​រងគ្រោះ​ទៅ​ជួប​នៅផ្ទះ​សំណាក់​ឈ្មោះ​ ​ឡាន់​ ​ធាន​ ​ស្ថិតនៅ​ផ្លូវ​ណ​តប្រ៊ី​ត​ ​ខណ្ឌ​សែនសុខ​ ​និង​បាន​លួងលោម​រួមភេទ​បាន​ចំនួន២ដង​ ​ដោយមាន​ថតរូប​ទុក​ទៀតផង​ ​និង​បាន​សន្យា​ថា​នឹង​ទិញ​ចិញ្ជៀន​អោយ​ ​ហើយនឹង​ចូល​ស្តី​ដណ្តឹង​រៀបការ​ ​និង​នាំទៅ​រស់នៅ​ប្រទេស​ចិន​ទៀតផង​។​

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close