លោក​ ​ងួន​ ​កុសល​ ​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ​កំពុង​ល្បីល្បាញ​ខាង​អំពើពុករលួយ​ ​?​

​បន្ទាយមានជ័យ​៖​ ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោ​កងួន​ ​កុសល​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ ​ប៉ោយប៉ែត​បាន​ខ្សឹប​ថា​ ​លោក​ ​ងួន​ ​កុសល​ ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការ​ទទួល​បាន​តំណែង​ជា​មេគយ​ច្រក​ប៉ោយប៉ែត​ ​ទើប​ខំប្រឹង​ស្រង់​ដើម​តាមរបៀប​ពុករលួយ​។​

​ប្រភព​បាន​ខ្សឹប​ទៀត​ថា​ ​ប្រសិនបើ​មិន​ចំណាយ​ដើមទុន​ច្រើន​ទេ​នោះ​ ​គឺ​លោក​ ​ងួន​ ​កុសល​ ​មិន​អាច​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ស្រួល​ៗ​បែបនេះ​ទេ​។​ ​ដូច្នេះហើយ​ទើប​ត្រឹម​មួយរយៈពេល​ខ្លី​សោះ​លោក​ ​ងួន​ ​កុសល​ ​សាង​ភាព​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​អតីតប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ ​ទៅទៀត​។

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មួយចំនួន​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​គ្រាន់តែ​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ភ្លាម​គឺ​លោក​ ​ងួន​ ​កុសល​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ ​ការដែល​លោក​ ​ងួន​ ​កុសល​ ​ហ៊ាន​ធ្វើ​អ្វី​ៗ​តាមអំពើចិត្ត​ ​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​ហើយក៏​មានការ​ឃុបឃិត​បើកដៃ​ពីសំណាក់​មេគយ​មួយចំនួន​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​នេះ​បង់ពន្ធ​ត្រឹម៣៥ទៅ៤០ភាគរយ​ប៉ុណ្ណោះ​ក្រៅពី​នេះ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោ​កងួន​ ​កុសល​ប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។​

​ប្រភព​ខ្លះ​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​ឈ្មួញ​ធំៗ​កំពុង​ស្វែងរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ ​ងួន​ ​កុសល​ ​ដើម្បី​ពួកគេ​អាច​នាំចូល​ទំនិញគេចពន្ធ​ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​រលូន​។​ ​ជាពិសេស​ករណី​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​បំបាត់​ចំណូល​ពន្ធ​រដ្ឋ​គឺជា​រឿង​ដែល​លោក​ ​គុណ​ ​ញឹម​ ​អគ្គនាយក​គយ​ ​មិន​គួរ​មើល​រំលង​តទៅទៀត​នោះ​ទេ​។​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រភព​ពី​មន្ត្រី​គយ​ខេត្ត​បន្ទាយមានជ័យ​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​លោក​ ​ងួន​ ​កុសល​ ​កំពុង​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត​ ​ហើយ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​ធ្វើជា​បង្អែក​ទៀតផង​។​

​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក​ ​ងួន​ ​កុសល​ ​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ ​ហើយ​បែរជា​គាបសង្កត់​ឈ្មួញ​និង​អាជីវករ​តូចតាច​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ប៉ោយប៉ែត​ ​និង​តាម​ច្រក​របៀង​តូច​ៗ​ដោយ​គ្មាន​យោគយល់​ឡើយ​។​ពាក់ព័ន្ធ​ពត៌មាន​ពុករលួយ​លោ​កងួ​នកុ​សល​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ​ខ្មែរ៧មករា​មិន​អាច​សុំ​ការ​បំភ្លឺ​ការចោទប្រកាន់​បាន​ឡើយ​ដោយ​គ្មាន​អ្នកទទួល​ទូ​រស​ព្ឌ័​កាលពី​ព្រឹក​ថ្ងៃទី១៦ខែឧសភា​ឆ្នាំ២០១៩​៕​ ​ដោយ​ ​ខ្មែរ៧មករា​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close