សមត្ថកិច្ចសម្រេចចុះបិទក្រុមហ៊ុន GCG Asia ដែលយកឈ្មោះសម្តេចតេជោទៅប្រើ
នៅព្រឹកថ្ងៃទី១៧ ខែឧសភា នេះ សមត្ថកិច្ចបានចុះទៅបិទក្រុមហ៊ុន GCG Asia ជាបណ្តោះអាសន្ន ព្រមទាំងឃាត់ខ្លួនថៅកែក្រុមហ៊ុននេះដែលជាជនជាតិម៉ាឡេស៊ីយកទៅសាកសួរ ពាក់ព័ន្ធនឹងការប្រើប្រាស់ឈ្មោះសម្តេចតេជោ។
គួរបញ្ជាក់ថា កាលពីយប់មិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសរសេរសារនៅលើបណ្តាញសង្គមរបស់សម្តេច ដោយប្រកាសពី ដំណឹងសន្តិសុខជាតិបន្ទាន់ ។
សម្តេចតេជោបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតសម្តេច និងឈ្មោះសម្តេចទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា សម្តេចជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។
ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency) ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។