ជំរុំភៀសខ្លួន Neirab នៅស៊ីរីរងការវាយប្រហារ ដោយមីស៊ីល
ជំរុំជនភៀសខ្លួន Neirab សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ស្ថិតនៅជិតទីក្រុង Aleppo ប្រទេសស៊ីរី ត្រូវរងការវាយប្រហារដោយមីស៊ីល ដោយបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ក្នុងនោះមានកុមារ៤នាក់ និងជាង៣០រងរបួស ក្នុងនោះមានមនុស្សជាច្រើនរងរបួសធ្ងន់ សង្គ្រោះបន្ទាន់។
ក្រុមផ្តល់ជំនួយ និងផ្តល់ការងាយដល់ជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការ សហប្រជាជាតិ UNRWA បានឲ្យដឹងថា ការវាយប្រហារខាងលើកើតឡើងក្នុងពេលដែល ក្រុមជនភៀសខ្លួននៅជំរុំ Neirab ត្រៀមបរិភោគអាហារពេលយប់ Iftar ក្នុងខែបុណ្យ Ramadan ។
នៅពេលនេះ អង្គការអន្តរជាតិមិនទាន់អាចកំណត់ ថាភាគីណាមួយជាអ្នកវាយប្រហារ ទៅលើជំរុំជនភៀសខ្លួនខាងលើនោះឡើយ។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត ក្រោយពេលមានអ្នករងរបួសធ្ងន់ជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។