កាកបាទក្រហម​កម្ពុជា​ឧបត្ថម្ភ​ថវិកា​ ​១លាន​ដុល្លារ​អាមេរិក​ ​ជូន​មូលនិធិ​គន្ធបុប្ផា​

​នៅ​ថ្ងៃសុក្រ​ ​ថ្ងៃទី១៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នេះ​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទក្រហម​កម្ពុជា​ ​បាន​ទទួល​ជួប​សវនាការ​ ​និង​ប្រគល់​ថវិកា​ ​$​1,000,000​ ​(​មួយ​លាន​ដុល្លារ​អាមេរិក​)​ ​ជា​លើក​ទី​ ​២​ ​(​ថវិកា​ទទួល​បាន​ពី​សប្បុរសជន​ក្នុង​ទិវា​ ​៨​ ​ឧសភា​ ​២០១៩​)​ ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​ក្នុង​ឱកាស​ជួប​សវនាការ​នោះ​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​សម្តែង​នូវ​ក្តី​សោម​ស្ស​រីករាយ​ ​និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​អញ្ជើញ​ដល់​របស់​គណៈប្រតិភូ​ ​និង​កោតសរសើរ​ ​ជាពិសេស​ចំពោះ​ ​ស្ថាបនិក​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ក៏ដូចជា​ ​ក្រុម​គ្រូពេទ្យ​ ​និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​កៀរគរ​រក​មូលនិធិ​ ​ហើយ​ជួយ​ព្យាបាល​ជំងឺ​ជូន​ស្ត្រី​មានផ្ទៃពោះ​ឆ្លងទន្លេ​ ​និង​កុមារ​កម្ពុជា​រាប់ពាន់​ ​រាប់​ម៉ឺន​នាក់​ ​ដែល​ជាផ្នែក​ក្នុង​ការកាត់បន្ថយ​អត្រាមរណៈ​ ​មាតា​ ​ទារក​ ​និង​កុមារ​ ​និង​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។​ ​ទន្ទឹម​នឹង​នោះ​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏បាន​រំលឹក​ពី​ប្រវត្តិ​ស្នាដៃ​របស់​ ​លោក​វេជ្ជ​.​ ​បេ​អាត​ ​រិច​នឺ​ ​ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ស្រោចស្រង់​អាយុជីវិត​របស់​កុមារ​កម្ពុជា​បាន​រាប់​លាន​នាក់​ក្នុង​ពេល​កន្លងមក​។​

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ដែល​បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​បាន​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​បាន​ជម្រាប​ជូន​ពី​ដំណើរការ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ក៏ដូចជា​របាយការណ៍​ឆ្នាំ២០១៨​-​២០១៩​ ​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​មូលនិធិ​ពី​វិស័យ​នានា​ ​និង​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ ​ដើម្បី​យក​ថវិកា​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​សម្រាប់​ចាត់ចែង​ចំណាយ​ប្រចាំថ្ងៃ​របស់​មន្ទីរពេទ្យ​។​

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាកបាទក្រហម​កម្ពុជា​ ​ជាពិសេស​ ​សម្តេច​តេជោ​ ​នាយក​រដ្ឋមន្ត្រី​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​តែងតែ​គិតគូរ​ ​ជួយ​សម្រាលទុក្ខ​លំបាក​ ​និង​ទ្រទ្រង់​ដល់​សុខុមាលភាព​របស់​ស្ត្រី​ ​និង​កុមារ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​។​

​សូម​បញ្ជាក់​ថា​ ​នេះ​ជា​លើក​ទី​ ​២​ ​ដែល​កាកបាទក្រហម​កម្ពុជា​ ​បាន​ផ្តល់​ថវិកា​ ​១លាន​ដុល្លារ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ហើយដែល​ត្រូវជា​ឆ្នាំទី​ ​៨​ ​(​៨លើក​)​ ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​គិត​ពីឆ្នាំ​ ​២០១២​ ​បន្តបន្ទាប់​មក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close