សភា​តៃ​វ៉ាន​អនុញ្ញាតិ​ឲ្យ​មានការរៀបការ​ភេទ​ដូចគ្នា​

​ក្រោយ​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​ ​នៅ​រដ្ឋសភា​កាលពី​ថ្ងៃទី១៦ខែឧសភា​ ​កោះ​តៃវ៉ាន់​បាន​ក្លាយជា​តំបន់​ដំបូង​គេ​បង្អស់​នៅ​អាស៊ី​ ​ដែល​មានច្បាប់​អ​នុញ្ញា​ត្តិ​ឲ្យ​រៀបការ​ភេទ​ដូចគ្នា​ ​។​

​សារព័ត៌មាន​ ​AP​ ​បាន​ផ្សាយ​ថា​ ​ក្រុម​តំណាងរាស្ត្រ​ ​តៃវ៉ាន់​បាន​ ​ព្រមព្រៀង​បោះឆ្នោត​ ​គាំទ្រ​ច្បាប់​ ​រៀបការ​ភេទ​ដូចគ្នា​ ​និង​ ​មាន​សិទ្ធិ​ចិញ្ចឹម​កូន​ ​។​ ​

​គណបក្ស​ប្រជាធិបតេយ្យ​ ​របស់​លោក​ ​ស្រី​ ​Tsai​ ​Ing​-​wen​ ​បាន​អំពាវនាវ​ឲ្យ​បោះបង់​ ​ទស្សន​ប្រកាន់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​និង​អនុញ្ញាតិ​ច្បាប់​រៀបការ​ស្រប់​ច្បាប់​ទៀតផង​។​ហើយ​ការបោះឆ្នោត​អនុញ្ញាតិ​ច្បាប់​គឺជា​ប្រវត្តិសាស្ត្រ​ ​ដោយមាន​តំណាងរាស្ត្រ​ជាច្រើន​លើស​លប​គាំទ្រ​។​

​នៅពេល​នេះ​ដែរ​ ​ពលរដ្ឋ​រាប់​សិប​ពាន់​នាក់​បាន​គាំទ្រ​ច្បាប់​រៀបការ​ភេទ​ដូចគ្នា​ ​បាន​ប្រមូល​ផ្តុំ​នៅមុខ​ ​អគារ​រដ្ឋសភា​ ​ដើម្បី​អបអរសាទរ​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close