តុលា​រស​ម្រេច​កាត់ទោស​ ​កញ្ញា​ ​យិន​ ​ម៉ា​ណា​ ​ចំនួន​មួយឆ្នាំ​ ​តែ​អនុវត្ត​ទោស​ត្រឹម២ខែ​ ​រឿង​ជិះឡាន​បុក​និស្សិត​ឆ្នើម​ស្លាប់​

នៅ​រសៀល​ថ្ងៃទី​ ​១៧​ ​ខែឧសភា​នេះ​ ​តុលាការ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បានសម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ​កញ្ញា​ ​យិន​ ​ម៉ា​ណា​ ​ចំនួន១ឆ្នាំ​ ​ប៉ុន្តែ​ទោស​នេះ​ត្រូវ​បាន​អនុវត្តន៍​ត្រឹមតែ​ ​២ខែ​ប៉ុណ្ណោះ​ ​ដោយ​ ​១០ខែ​ទៀត​ ​ត្រូវ​ព្យួរ​។​

​បើ​តាម​ការអនុវត្ត​ទោស​ ​ដែល​គិត​ចាប់តាំងពី​កញ្ញា​ ​យិន​ ​ម៉ា​ណា​ ​ត្រូវ​បាន​ឃុំខ្លួន​នា​ថ្ងៃទី២៩​ ​ខែ​មិនា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​ ​ហើយ​គិត​មកទល់​នឹង​ពេលនេះ​ ​ការអនុវត្ត​ច្បាប់​ឃុំខ្លួន​ ​គឺ​នៅសល់​តែ​ប្រមាណ​ជាង១០ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​គឺ​គ្រប់​រយៈពេល​ ​២ខែ​ហើយ​ ​ដោយ​កញ្ញា​ ​យិន​ ​ម៉ា​ណា​ ​នឹងអាច​មាន​សេរីភាព​ឡើងវិញ​ ​ក្នុង​ចន្លោះ​ថ្ងៃទី​ ​២៩​ ​ខែឧសភា​ ​ខាងមុខនេះ​។​

​គួរ​រម្លឹក​ថា​ ​កាលពី​ខែមីនា​ ​កញ្ញា​ ​យិន​ ​ម៉ា​ណា​ ​បាន​បើករថយន្ត​ទំនើប​ម៉ាក​ ​Range​ ​Rover​ ​បង្ក​គ្រោះថ្នាក់​ដល់​និស្សិត​ស្រី​ម្នាក់​ស្លាប់​យ៉ាង​អ​ណោច​អធម​ ​ប្រការ​នោះ​បាន​ធ្វើ​មហាជន​ផ្ទុះ​កំហឹង​ជា​ខ្លាំង​ ​និង​ស្នើ​ឲ្យកម្លាំង​មានសមត្ថកិច្ច​ដាក់ទោស​ទណ្ឌ​ឲ្យបាន​ធ្ងន់ធ្ងរ​។​

​ក្រោយមក​សំណុំរឿង​ក្តី​ក៏​ត្រូវ​បាន​បញ្ចប់​ ​ជន​បង្ក​បាន​យល់ព្រម​សង​សំណង​ចំនួន៧ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​សព​ ​ជា​សំណង​ ​រដ្ឋប្បវេណី​ ​ប៉ុន្តែ​នៅសល់​បន្តឹង​អា​ជ្ញារ​ ​ទើប​នៅ​ថ្ងៃនេះ​តុលាការ​បានសម្រេច​ ​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ១ឆ្នាំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close