ផ្នែក​ខាងជើង​នៃ​ប្រាសាទបន្ទាយ​ឆ្មារ​ ​កំពុងធ្វើការ​ជួសជុល​ ​បន្ទាប់ពី​រង​នូវ​ការខូចខាត​ ​ក្រោម​ថវិកា​របស់​លោកជំទាវ​ ​ម៉ៅ​ ​ម៉ាល័​យ​ ​កែ​ ​គឹ​មយ៉ា​ន​

​លោកជំទាវ​ ​ម៉ៅ​ ​ម៉ាល័​យ​ ​កែ​ ​គឹ​មយ៉ា​ន​ ​ប្រធាន​កិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​ ​និង​អភិវឌ្ឍន៍​ ​ខេត្ត​បន្ទាយមានជ័យ​ ​បាន​ឲ្យដឹង​ថា​ ​ប្រាសាទបន្ទាយ​ឆ្មារ​ ​ជា​សម្បត្តិ​វប្បធម៌​ដ៏​មានតម្លៃ​របស់​ខ្មែរ​ ​ដែល​ត្រូវ​បាន​ទទួលរង​នូវ​ការខូចខាត​យ៉ាងដំណំ​ ​ដោយសារ​កត្តា​ធម្មជាតិ​ ​សង្គ្រាមស៊ីវិល​ ​និង​កត្តា​មនុស្ស​ ​បំផ្លិច​បំផ្លាញ​ ​លួច​គាស់​កាត់​យក​ទៅ​លក់​ឲ្យ​ប្រទេសជិតខាង​។​

​ការ​បញ្ជាក់​របស់​លោកជំទាវ​ ​ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុងពាលី​សុំ​ម្ចាស់ទឹកម្ចាស់ដី​ ​ដើម្បី​រៀបចំ​ជួសជុល​ ​តំឡើង​ ​កែ​លម្អ​ឡើងវិញ​នៅ​ជញ្ជាំង​ផ្នែក​ខាងជើង​ប្រាសាទបន្ទាយ​ឆ្មារ​ ​កាលពី​រសៀល​នៅ​ថ្ងៃទី១៦​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ខេត្ត​ ​បន្ទាយមានជ័យ​។​

​លោកជំទាវ​ ​បន្ថែម​ថា​ ​ការរៀបចំ​គម្រោង​ផែនការ​រៀបចំ​ ​ជួសជុល​ ​តំឡើង​ ​កែ​លម្អ​រប្រា​សា​ទឡើង​វិញ​ ​គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ ​ឲ្យ​ប្រាសាទបុរាណ​ដែល​ជា​កេរ្​ត៍​ដំណែល​សម្រាប់​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​មួយ​នេះ​បន្ត​ឈរ​នៅ​គង់វង្ស​បង្អួត​សម្រស់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​អន្តរជាតិ​ ​មក​ទស្សនា​ ​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​និង​ជួយ​ផ្តល់​នូវ​ប្រាក់ចំណូល​កែ​លម្អ​រ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​នៅ​តំបន់​នេះ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​សូម​បញ្ជាក់​ថា​ ​ការរៀបចំ​ជួសជុល​ ​តំឡើង​ ​កែ​លម្អ​រ​ ​ប្រាសាទបន្ទាយ​ឆ្មារ​ឡើងវិញ​នេះ​ ​គឺ​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​កែ​ ​គឹ​មយ៉ា​ន​ ​និង​លោកជំទាវ​ ​ម៉ៅ​ ​ម៉ាល័​យ​ ​កែ​ ​គឹ​មយ៉ា​ន​ ​ដោយ​ប្រើប្រាស់​ការ​ចំណាយ​ថវិកា​ផ្ទាល់​ ​របស់​លោកជំទាវ​ ​ព្រមទាំង​ក្រុមការងារ​ ​ញាតិមិត្ត​ជិត​ឆ្ងាយ​ ​ក្នុង​ប្រទេស​ ​ក្រៅប្រទេស​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close