CR7៖ ខ្ញុំស៊ុតប៉ុន្មានគ្រាប់មិនសំខាន់ សំខាន់ព័រទុយហ្គាល់ឈ្នះ
Cristiano Ronaldo បានរួមចំណែកស៊ុត២គ្រាប់ ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់របស់ខ្លួន យកឈ្នះលើក្រុមជម្រើសជាតិហុងគ្រី ដោយលទ្ធផល ៣-០ ក្នុងវគ្គជម្រុះ World Cup កាលពីយប់ថ្ងៃសៅរ៍រំលងអាធ្រាត្រ។
តាមសារព័ត៌មាន ESPN ២គ្រាប់របស់ ប្រធានក្រុមជម្រើសជាតិវ័យ៣២ឆ្នាំខាងលើ បានរួមចំណែកជួយឲ្យព័រទុយហ្គាល់មែន ប៉ុន្តែសាមីខ្លួន (CR7) បាននិយាយថា ” ខ្ញុំទទួលស្គាល់ថា ខ្ញុំបានរួមចំណែកស៊ុតឲ្យក្រុមជម្រើសជាតិច្រើនប៉ុណ្ណា ប៉ុន្តែវាមិនមែនជារឿងសំខាន់ខ្លាំងស្មើនឹងក្រុមព័រទុយហ្គាល់ឈ្នះនោះទេ” ។
តាមប្រភព ESPN ប្រធានក្រុមជម្រើសជាតិខាងលើ ស៊ុតបាន៧០គ្រាប់ហើយ ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់។ ក្នុងសន្និសីទព័ត៌មាន កីឡាកររបស់ក្លឹបយក្សស Real Madrid រូបនេះ ក៏បានប្រាប់ថា រូបគេ នឹងយកចិត្តទុកដាក់ ជួយជម្រើសជាតិ ឡើងទៅលេង World Cup 2018 នៅទឹកដីរុស្ស៊ីផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។