ផ្លូវដែក​កម្ពុជា​-​ថៃ​ ​បាន​តភ្ជាប់​គ្នា​រួចហើយ​ ​តែ​មិនទាន់​អាច​ដឹកទំនិញ​ឆ្លងកាត់​បាន​ឡើយ​

​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​អ្នកនាំពាក្យ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដកស្រង់​សម្តី​មក​ថា​ ​ការ​ដឹកជញ្ជូន​អ្នកដំណើរ​ ​និង​ទំនិញ​ឆ្លងកាត់​តាម​ខ្សែរថ​ភ្លើង​ ​នៅតែ​មិនទាន់​ត្រូវ​បាន​អនុញ្ញាត​ទេ​ ​បើ​ទោះបីជា​មាន​ពិធី​តភ្ជាប់​កាលពី​ខែមេសា​ក៏ដោយ​។​

​ចំពោះ​មូលហេតុ​ ​ត្រូវ​បាន​លោក​បញ្ជាក់​ថា​ ​គឺ​ដោយសារតែ​ប្រទេស​ទាំងពីរ​ ​នៅ​ត្រូវការ​ចរ​ចារ​អំពី​នីតិវិធី​ ​សម្រាប់​ការ​ត្រួត​ពិ​និ​ត្យ​ពន្ឋ​គយ​នៅ​ព្រំដែន​នៅឡើយ​។​

​គម្រោង​ផ្លូវដែក​ភាគ​ខាងជើង​របស់​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​បញ្ចប់​រួចរាល់​ហើយ​ ​កាលពី​ខែសីហា​ ​ដែល​មាន​ប្រវែង​ជាង​ ​៣៨៦​ ​គីឡូម៉ែត្រ​ ​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ ​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close