បញ្ជូន​ជនសង្ស័យ២នាក់​ទៅ​តុលាការ​ ​ពាក់ព័ន្ធ​អ្នក​ជួញដូរ​គ្រឿងញៀន​ជិត១គីឡូក្រាម​នៅ​ក្រុង​សៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី១៩​ ​ខែឧសភា​ ​នេះ​ ​សមត្ថកិច្ច​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន២នាក់​ទៅកាន់​តុលាការ​ ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត១គីឡូក្រាម​។​

​ជនសង្ស័យ​ទាំង២នាក់​ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី១៦​ ​ខែឧសភា​ ​នៅ​ចំនុច​មុខ​វត្ត​ព្រះឥន្ទ​កោ​សីយ៍​ស្ថិតនៅ​ភូមិ​ទ្រាំង​ ​សង្កាត់​ស្លក្រាម​ ​និង​នៅ​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ​សាលា​កន្សែង​ ​សង្កាត់​ ​ស្វាយដង្គំ​ ​ក្រុង​ ​ខេត្តសៀមរាប​។​

​ជនសង្ស័យ​ទាំង២នាក់​ ​១​-​ឈ្មោះ​ ​ស្រឿ​ន​ ​វីរៈ​ ​ភេទប្រុស​ឆ្នាំ​កំណើត​ ​១៩៩៣​ ​មុខរបរ​គ្មាន​ ​មាន​ទីលំនៅ​ ​ភូមិ​ស្រែណូយ​ ​ឃុំ​ស្រែណូយ​ ​ស្រុក​វ៉ារិន​ ​ខេត្តសៀមរាប​ ​សព្វថ្ងៃ​ស្នាក់នៅ​បន្ទប់​ជួល​ ​ភូមិ​សាលា​កន្សែង​ ​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​ ​ខេត្តសៀមរាប​ ​(​រក្សាទុក​ ​ជួញដូរ​និង​ប្រើប្រាស់​)​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ ​និង​ ​២​-​ឈ្មោះ​ ​ដួង​ ​សំ​អឿ​ន​ហៅ​ម៉ា​ប់​ ​ភេទប្រុស​ ​ឆ្នាំ​កំណើត​ ​១៩៩៤មុខរបរ​គ្មាន​ ​មាន​ទីលំនៅ​ ​ភូមិ​ស្លក្រាម​ ​សង្កាត់​ស្លក្រាម​ ​ក្រុង​ ​ខេត្តសៀមរាប​ ​(​រក្សាទុក​ ​ជួញដូរ​ ​និង​ប្រើប្រាស់​)​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។​

​ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​រួមមាន​ ​ម្សៅ​មេ​តំ​ហ្វេ​តា​ ​មីន​ប្រភេទ​ទឹកកក​ចំនួន១២កញ្ចប់​ ​ស្មើនឹង​ទម្ងន់​ ​៧១២ក្រាម​(​ទម្ងន់សុទ្ធ​)​ ​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន០១គ្រឿង​ ​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​ ​ទូរស័ព្ទ​ដៃ​ ​ចំនួន​ ​០២គ្រឿង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close