ឆ្នាំ​២០១៩ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ប៉េតង់​

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ក្នុងឱកាស​លើកទឹកចិត្ត​ដល់​កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់​ប្រចាំឆ្នាំ​២០១៧​កាលពី​ល្ងាចម្សិលមិញ​ថា កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ប៉េតង់​នៅ​ឆ្នាំ​២០១៩​ខាងមុខ​។​

​ក្នុង​ពិធី​ផ្តល់​រង្វាន់​លើកទឹកចិត្ត​និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​កីឡាការិនី​និង​កីឡាករ​ដែល​ទទួល​ជ័យ លា​ភី​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ បាន​ថ្លែង​នូវ​ការសរសើរ អបអរសាទរ​ដោយ​ចាត់ទុកថា ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​កិត្តិយស​ជាថ្មី នោះ​គឺ វីរ​កីឡាការិនី អ៊ុក ស្រីមុំ ដែល​បាន​នាំនូវ​មេដាយមាស​ពិភព លោក​ផ្នែក​កីឡា​ប៉េតង់​មក​ជូន​ជាតិ ហើយ​ទន្ទឹមនឹង​ចំណាត់ ថ្នាក់​មេដាយមាស​ពិភពលោក​នេះ យើង​ក៏​នូវមាន​ជ័យលាភី​មេដាយប្រាក់ គឺ​កីឡាករ ញ៉ែម បូរ៉ា ដែល​បាន ទទួល ជាមួយគ្នា​នៅ​ទី កន្លែង​តែមួយ​គឺ​ប្រទេស​បែលហ្ស៊ិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close