អាចារ្យ​ធំ​ ​និង​បក្ខពួក​ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ?​

​អាចារ្យ​ធំ​ ​រួម​ទាំង​បក្ខពួក​ត្រូវ​បាន​អាជ្ញាធរ​មានសមត្ថកិច្ច​វៃ​ខ្នោះ​ស្លាបសេក​ទៅ​ខាងក្រោយ​ ​រួច​រុញ​ឡើងឡាន​បញ្ជូន​ទៅ​កន្លែង​សមត្ថកិច្ច​ ​ពី​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែងនៅ​ក្នុង​ខេត្តសៀមរាប​។​

​រូបភាព​សមត្ថកិច្ច​ចាប់​វៃ​ខ្នោះ​អាចារ្យ​ធំ​ត្រូវ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ ​facebook​ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។​

​អ្វី​ជា​ការ​កត់សម្គាល់​នោះ​ ​គឺ​នៅក្នុង​ការ​ចាប់ខ្លួន​អាចារ្យ​ធំ​គេ​ឃើញ​មាន​វត្តមាន​លោក​សាន្ត​ ​ប៊ុ​ន​ធឿន​ ​ស្លៀកពាក់​ជា​អាជ្ញាធរ​មានសមត្ថកិច្ច​បាន​ដឹកនាំ​កម្លាំង​បញ្ជា​ចុះទៅ​ចាប់​ ​ហើយ​ពិសេស​ជាង​នោះ​ទៅទៀត​នោះ​គឺ​ឃើញ​មាន​វត្តមាន​លោក​ពេជ្រ​ ​ស្រស់​ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ​ផង​ដែរ​។​

​ទាក់ទង​ការ​ចាប់ខ្លួន​អាចារ្យ​ធំ​ខាងលើ​នេះ​ ​អធិការ​នគរបាល​ក្រុង​សៀមរាប​ ​បាន​បញ្ជាក់​ថា​ ​ចំពោះ​ករណីនេះ​ ​គ្រាន់តែ​ជា​ ​សកម្មភាព​សម្តែង​ ​និង​ផលិត​ខ្សែ​រវិ​ដេ​អូ​ ​អប់រំ​ ​ពាក់ព័ន្ធ​ ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ការប្រើ​ប្រាស់​ ​និង​ជួញដូរ​ ​គ្រឿងញៀន​ ​តែប៉ុណ្ណោះ​ ​។​ ​អាស្រ័យហេតុ​នេះ​ ​សូម​សា​ធារ​ណះ​ជន​ ​មេត្តា​កុំ​មានការ​យល់​ច្រឡំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close